សិក្ខាសាលាស្ដីពីសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនីស្តនៅវៀតណាម

(VOVWORLD) - សិក្ខាសាលាក្រោមប្រធានបទ “សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនីស្ត-តំលៃ និងកម្លាំងរស់ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាម” រៀបចំឡើងដោយសាលា បណ្ឌិតសភានយោបាយ ក្រសួងការពារប្រទេសវៀតណាម បានប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី៣០ មករា នៅទីក្រុងហាណូយ។
សិក្ខាសាលាស្ដីពីសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនីស្តនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ


នាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ១៨៤៨ នៅរដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេសនោះ វណ្ណកម្ម “សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនីស្ត” និពន្ធដោយលោក Karl Marx និងលោក Friedrich Engels ត្រូវបានបោះពុម្ភផ្សាយលើទូទាំងពិភពលោក។ រយៈពេល១៧០ឆ្នាំបានកន្លងផុតទៅ ប្រវត្តិសាស្ត្រពិភពលោកបានសរឲ្យឃើញ ថា សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តពិតជាកម្មវិធីនយោបាយសំរាប់ចលនា កុម្មុយនីស្តនិងកម្មករអន្តរជាតិ។

នៅសិក្ខាសាលា បទអន្តរាគមន៍ជាង៧០បទ បានវិភាគ បកស្រាយយ៉ាង ជ្រាលជ្រៅចំពោះខ្លឹមសារស្នូលក្នុងសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្ត ហើយ បំភ្លឺអត្ថន័យ តំលៃខាងទ្រឹស្ដីនិងជាក់ស្ដែង ក៏ដូចជាកម្លាំងរស់អមតៈនៃឯកសារ នេះផងដែរ។ ក្នុងបទអន្តរាគមន៍របស់ខ្លួន សាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao អ្នកជំនាញការជាន់ខ្ពស់នៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានឲ្យដឹងថា៖

“ក្នុងសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តមានតំលៃថ្លៃថ្លាជាច្រើនខាង មនុស្សសាស្ត្រ។ អាចនិយាយបានថា នេះជាសារមួយដែលជនកុម្មុយនិស្តស្មោះ ត្រង់បានចញ្ចេញតាមរយៈតំណាងរបស់ខ្លួននោះគឺលោក Karl Marx និងលោក Friedrich Engels។ ចំណុចគន្លឹះក្នុងតំលៃខាងមនុស្សសាស្ត្រនៃសេចក្ដីថ្លែងការណ៍ របស់បក្សកុម្មុយនិស្តនោះ គឺរកឃើញកម្លាំងបដិវត្តន៍ដែលជាវណ្ណៈកម្មករ។ វណ្ណៈ កម្មករជាតំណាងឲ្យកម្លាំងផលិតកម្មជឿនលឿន តំណាងឲ្យនិន្នាការអភិវឌ្ឍន៍ របស់ប្រវត្តិសាស្ត្រ”។

ដោយឈរលើសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តនិយាយដោយឡែកនិងលទ្ធិ Marx – Lenin និយាយរួម លោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្ត វៀតណាម បានកំណត់យ៉ាងត្រឹមត្រូវនូវខ្សែផ្លូវបដិវត្តន៍រំដោះប្រជាជាតិ និងបញ្ហា យុទ្ធសាស្ត្រផ្សេងៗទៀតរបស់បដិវត្តន៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ