សិក្ខាសាលាស្ដីពីសមិទ្ធិផ្លាស់ប្ដូរថ្មីរបស់វៀតណាមនៅសាធារណៈរដ្ឋឆែក

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោក Tran Vinh Bac ទីប្រឹក្សា សា្ថនទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក បានសង្កត់ធ្ងន់ថា ការ អនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មីបានជួយវៀតណាមបង្កើនទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅនិងប្រកប ដោយប្រសិទ្ធភាព ព្រមទាំងលើកកំពស់ឋានៈនិងកិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិផងដែរ។
សិក្ខាសាលាស្ដីពីសមិទ្ធិផ្លាស់ប្ដូរថ្មីរបស់វៀតណាមនៅសាធារណៈរដ្ឋឆែក - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា


នារសៀលថ្ងៃទី១៩ មីនា នៅទីស្នាក់ការគណៈបក្សកុម្មុយនីស្តឆែក Morava នៅរដ្ឋធានី Prague បានប្រព្រឹត្តទៅសិក្ខាសាលាស្ដីពីសមិទ្ធិផ្លាស់ប្ដូរថ្មីរបស់វៀត ណាមក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅ។ ថ្លែងមតិនៅទីនេះ លោក Tran Vinh Bac ទីប្រឹក្សាសា្ថនទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក បានសង្កត់ធ្ងន់ថា ការ អនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មីបានជួយវៀតណាមបង្កើនទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

        រីឯខ្លួនវិញ ប្រធានក្លឹបស្រាវជ្រាវនយោបាយគណៈបក្សកុម្មុយនីស្តឆែក Morava លោក Pilny Pavel បានឲ្យដឹងថា៖

        “សិក្ខាសាលាបានផ្គត់ផ្គង់ព័ត៌មានដ៏ថ្មីបំផុតស្ដីពីស្ថានភាពនៅវៀតណាម សំរាប់ជនឆែកដែលយកចិត្តទុកដាក់ដល់វៀតណាម។ នេះជាព័ត៌មានដែលមាន អត្ថប្រយោជន៍ចំពោះការងារស្រាវជ្រាវរបស់យើងខ្ញុំ ហើយខ្ញុំគិតថា សិក្ខាសាលា នេះបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងគណៈបក្សកុម្មុយនីស្ត ឆែក Morava និងបក្សកុម្មុយនីស្តវៀតណាមឲ្យកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ