សិក្ខាសាលាស្ដីពី៣០ឆ្នាំផ្លាស់ប្តូរថ្មីការងារសេនាធិការលើវិស័យនយបាយសតិអារម្មណ៍វិទ្យាសាស្ត្រអប់រំ
|
សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Pham Manh Hung អនុប្រធានឯកទេសក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ដាស្ថាប័នបក្សមជ្ឈឹម (VOV) |
Vovworld-សិក្ខាសាលាស្ដីពី៣០ឆ្នាំផ្លាស់ប្តូរថ្មីការងារសេនាធិការលើវិស័យ
នយោបាយសតិអារម្មណ៍វិទ្យាសាស្ត្រអប់រំនិងចលនាប្រជាជនបានប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី១កក្កដានៅទីក្រុងហាណូយសំដៅផ្គត់ផ្គងទុឡហីករណ៍វិទ្យាសាស្ត្រ
អំពីទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងការងារសេនាធិការរបស់ស្ថាប័នបក្សមជ្ឈឹមក្នុង
អំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ចូលរួមសិក្ខាសាលានេះមានដំណាងជិត១០០នាក់ជា
ថ្នាក់ដឹកនាំរបស់ស្ថាប័នបក្សមជ្ឈឹមអ្នកជំនាញការនិងអ្នកវិទ្យាសាស្ត្រ។
ថ្លែងមតិនៅសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Pham Manh Hung អនុប្រធានឯកទេសក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ដាស្ថាប័នបក្សមជ្ឈឹមបានអះអាងថា៖
“ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិសំខាន់លើគ្រប់វិស័យ
ខាងសេដ្ឋកិច្ចសង្គមវប្បធម៍ការពារជាតិសន្តិសុខនិងកិច្ចការបរទេស។ ដើម្បីទទួល
បានរាល់សមិទ្ធិនោះមុនបង្អស់គឺដោយបក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញ
គោលមាគ៌ាដ៏ត្រឹមត្រូវដើម្បីដឹកនាំបក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំង
មូលប្តេជ្ញាលើកខ្ពស់ទង់ឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយមដើម្បីកសាង
ប្រទេសវៀតណាមខ្លាំងមាំមួនប្រជាជនសម្បូរធូធារសង្គមប្រជាធិបតេយ្យសមភាព
អរិយ្យធម៍។”
នៅក្នុងសិក្ខាសាលាបណ្ដាដំណាងបានវាយតំលៃរាល់សមិទ្ធិបញ្ហានៅសេសសល់
ហើយដកពិសោធន៍អំពីការងារសេនាធិការលើគ្រប់វិស័យក្នុងអំឡុង៣០ឆ្នាំកន្លងទៅ៕