សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតនៅអាមេរិក៖ត្រូវការដោះស្រាយជំលោះដោយសន្តិវិធី

សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតនៅអាមេរិក៖ត្រូវការដោះស្រាយជំលោះដោយសន្តិវិធី - ảnh 1
បណ្ឌិត Ta Van Tai នៃមហាវិទ្យាល័យច្បាប់ Harvard (ខាងឆ្វេង)និងអ្នកជំនាញការជាន់ខ្ពស់នៃវិទ្យាស្ថានគោលនយោបាយចិនលោក Harry J. Kazianis នៅក្នុងសិក្ខាសាលា
 (រូបថត៖Huu Hoang/Vietnam+)

(VOVworld) - នាថ្ងៃទី២ មេសា នៅសាកលវិទ្យាល័យ Harvard របស់អាមេរិក បាន
ប្រព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “អំពើដាក់ពង្រាយយោធានៅសមុទ្រខាង
កើតនិងផលវិបាក” ដែលត្រូវបានរៀបចំឡើងដោយសមាគមនិស្សិត និងសាស្ត្រា
ចារ្យវៀតណាមនៅអាមេរិក សំដៅអះអាងនូវទិសដៅដោះស្រាយជំលោះដោយ
សន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ។សិក្ខាសលានេះមានការ ចូលរួមរបស់អ្នក
ជំនាញការល្បីឈ្មោះជាច្រើននៅអាមេរិកទៀតផង។បទអន្តរាគមភាគច្រើននៅ
សិក្ខាសាលានេះបានផ្ដោតការយកចិត្តទុកដាក់ទៅលើការវិភាគអំពីប្រវត្តិសាស្ត្រ
នៃជំលោះនៅសមុទ្រខាងកើត របៀបប្រតិកម្មរបស់ប្រទេសទាក់ទិននានា ស្ថាន
ការណ៍ដាក់ពង្រាយយោធានៅតំបន់សមុទ្រនេះនិងការជះឥទ្ធិ ពលទៅលើសន្តិ
ភាពនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។ចំណុចរួមនៃបទអន្តរាគមទាំងនេះ
គឺសុទ្ធតែសង្កត់ធ្ងន់ថា ត្រូវការដោះស្រាយជំលោះនៅសមុទ្រ ខាងកើតដោយ
សន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ