សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតលើកទិ៦នឹងបានរៀបចំឡើងនាថ្ងៃទី១២កក្កដា
|
សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតលើកទិ៦នឹងបានរៀបចំឡើងនាថ្ងៃទី១២កក្កដា |
(VOV)_មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ ( CSIS) នៅ អាមេរិក នឹង
រៀបចំសិក្ខាសាលាស្ដីអំពីសមុទ្រខាងកើត លើកទី៦ នាថ្ងៃទី១២ កក្កដាខាងមុខនេះ។
នេះគឺជាវេទិការមួយដើម្បីមជ្ឈដ្ឋានអ្នកជំនាញ អ្នកប្រាជ្ញា របស់អាមេរិក និងប្រទេស
ផ្សេងៗទៀត ពិភាក្សាអំពីបំរ៉ែបំរួលថ្មីបំផុតនិងវិភាគ គោលនយោបាយនានានៅក្នុង
តំបន់សមុទ្រនេះ។ សិក្ខាសាលានេះប្រព្រឹត្តទៅ ក្នុងរយៈពេលមួយថ្ងៃ។នៅទីនេះ អង្គ
សន្និសីទនឹងពិភាក្សាអំពីបញ្ហានៅសេស សល់ ក៏ដូចជាបញ្ហាក្តៅគគុកទើបលេចចេញ
នៅតំបន់សមុទ្រខាងកើត។ ជា ពិសេស នៅទីនេះប្រព្រឹត្តទៅសិក្ខាសាលាថ្មីមួយ ពិ
ភាក្សាអំពីការខូចខាតចំពោះបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនៅសមុទ្រខាងកើត
ដោយបណ្ដាសកម្មភាពយោធានាពេលថ្មីៗនេះបណ្ដាលឡើង។
សិក្ខាសាលាលើកនេះត្រូវបានសាធារណមតិយកចិត្តទុកដាក់ជាពិសេស ដោយសារព្រឹ
ត្តិការណ៍នេះប្រព្រឹត្តទៅចំថ្ងៃដែលតុលាការអន្តរជាតិ (PCA)ចេញសាលក្រម អំពីការ
ដែលហ្វីលីពីនប្តឹងសេចក្ដីប្រកាសអធិបតេយ្យភាពខុសច្បាប់ របស់ចិន នៅសមុទ្រ
ខាងកើត៕