សិក្ខាសាលាស្ដីអំពីឱកាសនិងឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប

(VOVWORLD) -នាថ្ងៃ៨ឧសភា នៅស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ៖” ស្ថានភាពអេហ្ស៊ីប បន្ទាប់ពីព្រឹត្តិការណ៍និទាឃរដូវ Arab - ឱកាស ឧបសគ្គ និងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប”។នេះជាឱកាសមួយដើម្បីវៀតណាមផ្គត់ផ្គងអោយភាគីអេហ្ស៊ីប នូវព័ត៌មានអំពីការអភិវឌ្ឍន៍របស់វៀតណាម 
សិក្ខាសាលាស្ដីអំពីឱកាសនិងឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប - ảnh 1 សិក្ខាសាលាស្ដីអំពីឱកាសនិងឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប

          (VOV)_នាថ្ងៃ៨ឧសភា នៅស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ៖” ស្ថានភាពអេហ្ស៊ីប បន្ទាប់ពីព្រឹត្តិការណ៍និទាឃរដូវ Arab - ឱកាស ឧបសគ្គ និងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប”។នេះជាឱកាសមួយដើម្បីវៀតណាមផ្គត់ផ្គងអោយភាគីអេហ្ស៊ីប នូវព័ត៌មានអំពីការអភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ពិសេស អង្គសន្និសីទបានប្រមូលផ្តុំលើការចែករំលែកអំពីការតម្រង់ទិស ដំណោះស្រាយដើម្បីបង្កើនការយោគយល់គ្នា ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអេហ្ស៊ីប ក្នុងរយៈពេលខាងមុខនេះ។ 

          នាថ្ងៃដដែល អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្ស លោក Tran Dac Loi បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាអេហ្ស៊ីប និងជាមួយអនុរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប ទទួលបន្ទុកបញ្ហាទ្វីបអាស៊ី លោកYeser Morad។នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរវប្បធម៌ និងជួបប្រាស្រ័យប្រជាជន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ