សិក្ខាសាលាស្តីពី "ការធានា​ភាពស្របគ្នារ​វាងច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនានា"

(VOVWORLD) -តាមការវិភាគរបស់អង្គប្រជុំថា បណ្ដាច្បាប់ផ្សេងៗ ដែលបានកំណត់អំពីអំពើពុករលួយរួមមាន៖ ច្បាប់កម្មាភិបាល និងក្រមច្បាប់ព្រហ្មទណ្ឌ។ 
សិក្ខាសាលាស្តីពី  ទិដ្ឋភាពនៃសិក្ខាសាលា

នាព្រឹកថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈឹម រួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានរៀបចំ សិក្ខាសាលាស្តីពី "ការធានាភាពស្របគ្នារវាងច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនានា ក្នុងប្រព័ន្ធច្បាប់វៀតណាម" សំដៅប្រមូលមតិយោបល់របស់អ្នកជំនាញអំពីសេចក្ដីព្រៀងច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ  (ធ្វើវិសោធនកម្ម) ដើម្បីដាក់ជូនរដ្ឋសភានីតិកាលទី ១៤ ផ្ដល់មតិ ហើយគ្រោងនឹងអនុម័តនៅក្នុងសម័យប្រជុំលើកទី ៦ នាពេលខាងមុខ។

តាមការវិភាគរបស់អង្គប្រជុំថា បណ្ដាច្បាប់ផ្សេងៗ ដែលបានកំណត់អំពីអំពើពុករលួយរួមមាន៖ ច្បាប់កម្មាភិបាល និងក្រមច្បាប់ព្រហ្មទណ្ឌ។ បើប្រៀបធៀបជាមួយច្បាប់ទាំងនេះ គឺច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយគឺគប្បីចាត់ទុកជាច្បាប់ឯកទេសអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដើម្បីធានាភាពស្របគ្នាក្នុងការធ្វើចំណាត់ការអំពើពុករលួយនោះ គឺគប្បីដាក់បញ្ជូលបទបញ្ញត្តិផ្ទាល់អំពីការដាក់វិន័យ និងព្រហ្មទណ្ឌទៅក្នុងក្នុងច្បាប់នេះ។ បណ្ឌិត  Nguyen Dinh Quyen អតីតប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវនីតិបញ្ញត្ដិរដ្ឋសភាវៀតណាមបានឲ្យដឹងថា៖

“ដោយសារសុពលភាពកែប្រែរបស់ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយគឺត្រួតគ្នាជាមួយច្បាប់ពាក់ព័ន្ធជាច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យនីតិវិធីព្រហ្មទណ្ឌ ស្ថាប័នស៊ើបអង្កេតព្រហ្មទណ្ឌ អធិការកិច្ច និងសវនកម្ម។ ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយមិនមែនជាជំនួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ពោលគឺជាកត្តាសំខាន់មួយក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពោះពុករលួយ។នេះគឺជាច្បាប់ឯកទេសអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ