សិក្ខាសាលាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា
(VOVWORLD) - នៅថ្ងៃទី ២ ខែមីនាស្ថានទូតឥណ្ឌូនេស៊ីនៅកាណាដាបានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការនាំចេញកាណាដា (EDC) បានរៀបចំសិក្ខាសាលាមួយស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា៖ សក្តានុពលនិងអត្ថប្រយោជន៍”។
សិក្ខាសាលាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា (រូបថត៖ TTXVN)
|
យោងតាមការស្រាវជ្រាវអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងនេះសកម្មភាពនាំចេញរបស់ប្រទេសទាំងអស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសវៀតណាមនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Jean Charest ប្រធានកិត្តិយសនៃក្រុមប្រឹក្សាសហគ្រាសកាណាដា - អាស៊ានបានគូសបញ្ជាក់ថាកាណាដាអាចដើរតួនាទីជា “ច្រកទ្វារ” សម្រាប់សហគ្រាសអាស៊ានដើម្បីចូលទៅកាន់ទីផ្សារអាមេរិកខាងជើងនិងអឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងកំណែថ្មី (NAFTA 2.0) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប - កាណាដា (CETA) ។
ចាប់តាំងពីឆ្នាំ ២០១៧ កាណាដានិងបណ្ដាប្រទេសជាសមាជិកអាស៊ានបានអនុវត្តន៍កិច្ចពិភាក្សាដើម្បីស្វែងយល់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ កាណាដាសង្ឃឹមថានឹងចាប់ផ្តើមដំណើរការផ្លូវការនៃការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននៅក្នុងឆ្នាំ ២០២០៕