សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ “វៀតណាម Foodexpo ២០១៧ " នៅអ៊ីតាលី

(VOVWORLD) -នាល្ងាថថ្ងៃទី ៨ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី រួមសហការជាមួយរដ្ឋអំណាចតំបន់ Lazio ស្ថាប័នជំរុញពាណិជ្ជកម្ម Lazio Innova បានប្រារព្ធឡើង សិក្ខាសាលាស្តីពីការឧទ្ទេសនាម និងផ្សព្វផ្សាយ « វៀតណាម Foodexpo ២០១៧ " នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ 
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ “វៀតណាម Foodexpo ២០១៧ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ “វៀតណាម Foodexpo ២០១៧ " នៅអ៊ីតាលី 

នាល្ងាថថ្ងៃទី ៨ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី រួមសហការជាមួយរដ្ឋអំណាចតំបន់ Lazio ស្ថាប័នជំរុញពាណិជ្ជកម្ម Lazio Innova បានប្រារព្ធឡើង សិក្ខាសាលាស្តីពីការឧទ្ទេសនាម និងផ្សព្វផ្សាយ « វៀតណាម Foodexpo ២០១៧ " នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Bui Vuong Anh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីតាលីបានឧទ្ទេសនាមដល់បណ្ដាសម្ព័ន្ធសមាគម សហគ្រាសនៅតំបន់ Lazio នូវព័ត៌មានស្ដីពីព្រឹត្តិការណ៍ “វៀតណាម Foodexpo ២០១៧ " ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ វិច្ឆិកា ខាងមុខនៅទីក្រុងហូជីមិញ។ លោកបានអំពាវនាវឲ្យបណ្ដាសហគ្រាសនៅតំបន់ Lazio នេះ ចូលរួម “វៀតណាម Foodexpo ២០១៧ " ហើយបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្ម ផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយសហគ្រាសវៀតណាម និងតំបន់លើវិស័យស្បៀងអាហារកែច្នៃ និងអនុវត្តលើបណ្ដាលទ្ធផលជាក់ស្ដែងបន្តរបស់“វៀតណាម Foodexpo ២០១៧ " ដែលអ៊ីតាលីជាប្រទេសកិត្តិយស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ