សិក្ខាសាលាស្តីពីការសុក្រិដ្ឋច្បាប់ការពារសត្វព្រៃនិងសត្វកម្រ
(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដានៅទីក្រុងDa Nang គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបានសហការជាមួយអង្គការអភិរក្សសត្វព្រៃអន្តរជាតិ (WCS) ដើម្បីរៀបចំសិក្ខាសាលាស្តីពី “បង្កើនប្រសិទ្ធភាពក្នុងការទប់ទល់ ប្រឆាំងការរំលោភច្បាប់និងឧក្រិដ្ឋកម្មដើម្បីការពារសត្វព្រៃ សត្វដ៏កម្រនៅវៀតណាម”។
លោកស្រី Le Thi Nga សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាបានដឹកនាំអង្គសិក្ខាសាលានេះ។ ថ្លែងក្នុងសិក្ខាសាលា លោកស្រី Le Thi Nga បានលើកច្បាស់ថា វៀតណាមជាប្រទេសដែលមានជីវចំរុះខ្ពស់នៅលើពិភពលោកដោយមានសត្វនិងរុក្ខជាតិដ៏សម្បូបែប ក្នុងនោះមានប្រភេទសត្វជិតផុតពូជជាច្រើន ដែលស្ថិតក្នុងសៀវភៅក្រហមពិភពលោកផងដែរ។ យោងតាមលោកស្រី Le Thi Nga ប្រព័ន្ធច្បាប់ទូទៅស្តីពីកិច្ចការពារ ក៏ដូចជាការដោះស្រាយនិងការផាក់វិន័យលើករណីរំលោភច្បាប់ លើសត្វព្រៃដែលជិតផុតពូជ សត្វមានតម្លៃនិងកម្រនៅវៀតណាមមិនមានលក្ខណៈព្រមៗគ្នានិងពេញលេញនៅឡើយ។ ហេតុដូច្នេះ សិក្ខាសាលានេះគឺជាវេទិកាមួយសម្រាប់សមាជិកនៃគណៈកម្មាធិការច្បាប់ តំណាងនៃគណៈកម្មាធិការរដ្ឋសភា និងសមាជិក សភា ធ្វើការផ្លាស់ប្តូរមតិ ស្តីពីបញ្ហាសំខាន់ៗដែលទាក់ទងនឹងការសុក្រិដ្ឋច្បាប់ស្តីពីការទប់ទល់ និងការប្រឆាំងលើឧក្រិដ្ឋកម្មនិងការរំលោភបំពានច្បាប់លើសត្វព្រៃ សត្វកម្រនិងសត្វដែលជិតផុតពូជផងដែរ។
នៅឯសិក្ខាសាលានេះ អនុសាសន៍ជាច្រើនត្រូវបានលើកឡើង សំដៅបំពេញរាល់បទ បញ្ញត្តិ ដែលបានចែងក្នុងក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌនិងបទបញ្ញត្តិផ្សេងៗដែលទាក់ទងនឹងការទប់ទល់ ប្រឆាំងឧក្រិដ្ឋកម្មលើសត្វព្រៃ៕