សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយច្បាប់អំពីជនចាស់ជរាជនពិការ

សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយច្បាប់អំពីជនចាស់ជរាជនពិការ  - ảnh 1
រូបថតៈ អ៊ីនធ្វើណែត


(VOVworld)- សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយច្បាប់អំពីជនចាស់ជរា ជនពិការដោយគណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គមនៃរដ្ឋសភាត្រូវបាន
រៀបចំឡើងនាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ​(វៀតណាម)។ នៅទីនេះ អនុប្រ
ធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមលោក Do Manh Hung បានលើក
ច្បាស់ថា ៖ជាច្រើនឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់
ដល់ការកសាង រៀបចំអនុវត្តរាល់គោលនយោ បាយចំពោះជនចាស់ជរា ជនពិការ។
ជាពិសេស គឺបញ្ហានេះត្រូវបានកំណត់ ជាក់ស្តែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ក្រោយរយៈពេល៤ឆ្នាំអនុវត្តច្បាប់ស្តីពីជន ចាស់ជរា រហូតមកដល់ពេលនេះ សេចក្តីកំណត់ជាច្រើននៃច្បាប់នេះ​ត្រូវ បានជ្រៀបចូលជីវភាពរស់នៅ ធានាសិទ្ធិ និងពង្រីកតួនាទីរបស់ជនចាស់ជរា ជនពិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ