សិក្ខាសាលាស្តីពីឆ្នាំ APEC វៀតណាម២០១៧នៅអាមេរិក


សិក្ខាសាលាស្តីពីឆ្នាំ APEC វៀតណាម២០១៧នៅអាមេរិក - ảnh 1
សកម្មភាពផ្សព្វផ្សាយឆ្នាំ APEC វៀតណាម២០១៧នៅអាមេរិក

(VOVworld)-ក្នុងកាលៈទេសៈដែលវៀតណាមកំពុងត្រៀមទទួលរៀបចំសន្និសីទ
 សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២០
មករា តាមម៉ោងហាណូយ នៅទីក្រុងញូវយ៉ក អាមេរិក វិទ្យាស្ថានស្រាវជ្រាវ Asia
Society បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “អនាគតឃ្លេងឃ្លោង៖ APEC
​និងសេរីភាពពាណិជ្ជកម្មនៅអាស៊ី-ប៉ាស៊ីហ្វិក”។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាន
សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បាន ឲ្យដឹងថា
 ក្នុងនាមជាម្ចាស់ទទួលរៀបចំសន្និសីទ APEC ២០១៧ វៀតណាមនឹង ផ្តោតសំខាន់
លើការរក្សាលក្ខណៈមុនក៏ដូចជាក្រោយសម្រាប់បញ្ហាអាទិភាពនានាក្នុងឆ្នាំ២០១៧
 ។ អាទិភាពនោះរួមមាន បន្តគាំទ្រសេរីភាវូបនីយកម្មពាណិជ្ជកម្ម ប្រឆាំងនឹងលទ្ធិ
គាំពារ បង្កើនការតភ្ជាប់ក្នុង APEC លើវិស័យមូលដ្ឋានហេដ្ឋារចនាសម្ព័ន ធានា
ថាសង្គមទាំងមូលសុទ្ធតែមានឱកាសទទួលផលពីទីផ្សារបើកទូលាយនិងសេរី
ភាវូបនីយកម្មខឿនសេដ្ឋកិច្ច សំដៅឆ្ពោះទៅរកកំណើនចីរភាព ជួយឧបត្ថម្ភអង្គភាព
អាជីវកម្មធុនតូចនិងមធ្យម និងការចូលរួមរបស់នារីទៅក្នុងខឿនសេដ្ឋកិច្ច។

       មុននោះ នាថ្ងៃទី១៨មករា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានរួម សហការជាមួយ សម្ព័ន្ធពាណិជ្ជកម្មអាមេរិកនិងវេទិកាសហប្រតិបត្តិការអាស៊ី- ប៉ាស៊ីហ្វិក (APEC) រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយឆ្នាំ APEC វៀតណាម២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ