សិក្ខាសាលាស្តីពីដំណោះស្រាយដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅខេត្ត Ninh Thuan

(VOVWORLD) - នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុង Phan Rang – Thap Cham សហព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានសហការជាមួយសហព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Ninh Thuan បានរៀបចំសិក្ខាសាលាស្តីពី “ស្ថានភាពនិងដំណោះស្រាយអភិវឌ្ឍថាមពលកកើតឡើងវិញនៅខេត្ត Ninh Thuan”។
សិក្ខាសាលាស្តីពីដំណោះស្រាយដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅខេត្ត Ninh Thuan - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកបណ្ឌិត Phan Tung Mau អនុប្រធានសហព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានមានប្រសាស ន៍ថាសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលមតិយោបល់និងបដិវាទរបស់តំណាងនិងអ្នកជំនាញទាំងឡាយស្តីពីស្ថានភាពនៃការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអភិវឌ្ឍន៍នាពេលអនាគត អំណោយផលនិងនិងការលំបាកក្នុងដំណើរការនៃការអនុវត្តគំរោងថាមពលកកើតឡើងវិញ ដើម្បីផ្តល់អនុសាសន៍ដល់អ្នកតាក់តែងគោលនយោបាយនិងភាគីពាក់ព័ន្ធនានាសំដៅបង្កើតមូលដ្ឋានគ្រឹះសំរាប់រៀបចំផែនការនិងដាក់ចេញគោលនយោបាយ ដើម្បីរួមចំណែកអនុវត្ត កសាងខេត្ត Ninh Thuan ឲ្យក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញននៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ