សិក្ខាសាលាស្តីពីដំណោះស្រាយលើកកម្ពស់គុណភាពការងារបង្កើតគម្រោងការកម្មវិធីកសាងច្បាប់
(VOVWORLD) -នាព្រឹកថ្ងៃទី២១ខែមិនា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលា ស្តីពី “ទិសដៅមួយចំនួននិងដំណោះស្រាយលើកកម្ពស់គុណភាពការងារបង្កើត គម្រោងការកសាច្បាប់ បទបញ្ញត្តិ”។
តំណាងចូលរួមក្នុងសិក្ខាសាលានេះសុទ្ធតែបានចាត់ទុកថា ដើម្បីការងារបង្កើត គម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិទទួលបានលទ្ធផលល្អ ក្រសួងស្ថាប័នានា ត្រូវ ពិនិត្យឡើងវិញនូវមូលដ្ឋានជាក់ស្តែង។ យោងតាមលោកស្រី Nguyen Thi Phuong Lien អនុប្រធានការិយាល័យគោលនយោបាយច្បាប់ នាយកដ្ឋានបណ្តាបញ្ហារួមស្តីពី ការកសាងច្បាប់នៃក្រសួងយុត្តិធម៌ថា៖
“ការធ្វើល្អបញ្ហាគោលនយោបាយនោះ ពេលដែលនាំបណ្តាគម្រោងច្បាប់ទៅក្នុង កម្មវិធីនឹងធានាគុណភាព លក្ខណៈស្ថិរភាពរបស់កម្មវិធីក៏ត្រូវបានលើកកម្ពស់ផងដែរ។ ដំណោះស្រាយមួយទៀតគឺវិនិយោគទៅលើមនុស្ស។ កម្មាភិបាលប្រតិបត្តិច្បាប់ តាម រយៈក្រសួង ស្ថាប័ននានា ត្រូវបានបំប៉ន់ ដើម្បីលើកកម្ពស់ជំនាញអំពីការវិភាគនិងវាយ តម្លៃនូវឥទ្ធិពល គោលនយោបាយ ដើម្បីលើកកម្ពស់សមត្ថភាពជួយកម្មាភិបាលកសាង ច្បាប់។ នេះជាកត្តាសំខាន់រួមចំណែកទៅក្នុងស្ថិរភាពនិងលក្ខណៈប្រតិ បត្តិនៃកម្មវិធី”៕