សិក្ខាសាលាស្តីពីទំនាក់ទំនងវៀតណាម - ឥណ្ឌានិងសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh

(VOVWORLD) - នាថ្ងៃទី ២៤ខែវិច្ឆិកា នៅក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ (ICCR) នៅ Kolkata គណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមនៅរដ្ឋបេងហ្គាល់ខាងលិចបានរៀបចំសិក្ខាសាលាស្តីពីប្រធានបទ“ទំនាក់ទំនងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh”។
សិក្ខាសាលាស្តីពីទំនាក់ទំនងវៀតណាម - ឥណ្ឌានិងសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh - ảnh 1 សិក្ខាសាលាស្តីពីទំនាក់ទំនងវៀតណាម - ឥណ្ឌានិងសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh (រូបថត៖ TTXVN)

តំណាងទាំងអស់បានអះអាងថា វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងនយោបាយ - ការទូតយ៉ាងល្អប្រសើរ និងមានការទុកចិត្តខាងនយោបាយខ្ពស់។ ទំនុកទុកចិត្តនោះតែងតែត្រូវបានពង្រឹងតាមរយៈការងាររបស់ភាគីទាងពីរបានផ្លាស់ប្តូរជាប្រចាំនៃគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាល។ ទំនាក់ទំនងវៀតណាម - ឥណ្ឌាត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានរឹងមាំ ផ្អែកលើការតភ្ជាប់យូរអង្វែង ប្រកបដោយនិរន្តរភាពនៃប្រវត្តិសាស្ត្រវប្បធម៌ ការយល់ដឹង ការជឿទុកចិត្តគ្នា ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងតស៊ូដើម្បីឯករាជ្យភាព សេរីភាព ឯកភាព បូរណភាពទឹកដី ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រតិភូក៏បានពិភាក្សាអំពីភាពស្រដៀងគ្នានៅលើមាគ៌ាតស៊ូនៃការរំដោះប្រជាជាតិរបស់អគ្គមគ្គុទេសក៍ទាំងពីរគឺលោក Mohatma Gandhi និងលោកប្រធាន Ho Chi Minh។ នៅលើមាគ៌ានៃការរំដោះប្រជាជាតិរបស់ខ្លួន លោក Mohatma Gandhi និងលោកប្រធាន Ho Chi Minh បាន“ជួបគ្នា” នៅក្នុងសតិអារម្មណ៍ទស្សនវិជ្ជាដោយមានគោលដៅខ្ពស់គឺ ការប្រយុទ្ធដើម្បីរំដោះប្រជាជនពីការជិះជាន់និងការកេងប្រវ័ញ្ចនៃចក្រពត្តិនិងអាណានិគមនិយម។

នៅខាងក្រៅសន្និសីទក៏បានប្រារព្ធពិព័រណ៍គំនូរអំពីលោកប្រធាន Ho Chi Minh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ