សិក្ខាសាលាស្តីពីទំនាក់ទំនងឥណ្ឌា-វៀតណាម

(VOVWORLD) -នាថ្ងៃទី៩មករា នៅរដ្ឋធានី New Delhi ក្រុមស្រាវជ្រាវអាស៊ីអាគ្នេយ៍ចំណុះ មហាវិទ្យា ល័យ Delhi បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ទំនាក់ទំនងឥណ្ឌា-វៀត ណាមក្នុងបរិបទដែលស្ថានភាពនយោបាយនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកកំពុងមានការផ្លាស់ប្តូរ”។ 
សិក្ខាសាលាស្តីពីទំនាក់ទំនងឥណ្ឌា-វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh 

នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ឥណ្ឌាកាន់តែមានសារ សំខាន់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេស ទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រ ឥណ្ឌានិងប៉ាស៊ីហ្វិក។ ហើយទាំងវៀតណាមនិងឥណ្ឌា សុទ្ធតែស្ថិតក្នុងតំបន់កំពុងមាន ការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងភាគីទាំងពីរគប្បីឆ្លៀតយកឱកាសនេះតាមរបៀបបង្កើនកិច្ច សហប្រតិបត្តិការឲ្យមានការអភិវឌ្ឍទៅមុខ។

        អ្នកប្រាជ្ញដែលចូលរួមក្នុងសិក្ខាសាលា សុទ្ធតែបានចាត់ទុកថា វៀត ណាមកំពុង ដើរតួនាទីសំខាន់ក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ ឥណ្ឌា។ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រត្រូវបានលើកកំពស់ឡើងកម្រិតដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យ ជាសក្ខីភាពនាំឲ្យទំនាក់ទំនងទ្វេភាគីរឹងមាំដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ