សិក្ខាសាលាស្តីពីបញ្ហាលើសមុទ្រខាងកើតប្រព្រឹត្តទៅនៅរុស្ស៊ី

សិក្ខាសាលាស្តីពីបញ្ហាលើសមុទ្រខាងកើតប្រព្រឹត្តទៅនៅរុស្ស៊ី - ảnh 1
សិក្ខាសាលាស្តីពីបញ្ហាលើសមុទ្រខាងកើតប្រព្រឹត្តទៅនៅរុស្ស៊ី (Image: VNA)


(VOVworld) – នាថ្ងៃទី ៥ មិថុនា សិក្ខាសាលាសក្រោមប្រធានបទ “បណ្ដាជំលោះ អធិបតេយ្យភាពដែនសមុទ្រនិងសិទ្ធិសន្តិភាពក្នុងសម័យកាលទំនើប” ត្រូវបាន
រៀបចំ ឡើងនៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី។ អ្នកជំនាញការអ្នកប្រាជ្ញនិងអ្នកវៀតណាម
វិទូ រាប់សិបនាក់បានចូលរួមសិក្ខាសាលានេះ។ បណ្ដាបទអន្តរាគមន៍នៅទីនេះ
បានប្រមូល ផ្តុំទៅលើបំរ៉ែបំរួលថ្មីបំផុតនៅតំបន់សមុទ្រខាងកើតទាក់ទិនដល់
សកម្មភាពខុសឆ្គង របស់ចិននៅសមុទ្រខាងកើត ដូចជា៖ ការកសាងនិងផ្លាស់
ប្តូរស្ថានភាពក្នុងតំបន់ ជំលោះធ្វើអាជីវកម្មក្នុងតំបន់ដែលចិនកំណត់ជាអធិបតេយ្យ
ភាពរបស់ខ្លួនដោយឯកតោភាគីជាដើម។ អង្គសន្និសីទបានអះអាងនូវការព្រួយ
បារម្ភអំពីស្ថានភាពនៅលើសមុទ្រខាងកើតដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រុស្ស៊ីសុំឲ្យប្រទេសទាក់ទិននានាត្រូវប្រតិបត្តិតាមគោលការណ៍មិនប្រើប្រាស់
អាវុធឬគំរាមកំហែងអំពើហឹង្សារដោះស្រាយជំលោះដោយសន្តិវិធីដោយឈរ
លើមូលដ្ឋានរបស់ច្បាប់អន្តរជាតិជាពិសេសគឺធម្មនុញ្ញរបស់ អ.ស.ប. អនុសញ្ញា
របស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីអំពី
ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត  (DOC) ។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ