សិក្ខាសាលាស្តីពីមនោគមន៍ជ្ជាលោកប្រធានហូជីមិញនៅប្រទេសអង់ហ្គោឡា
(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា នៅរដ្ឋធានី Luanda (អង់ហ្គោឡា) សិក្ខាសាលា “មនោគមន៍ជ្ជាលោកប្រធានហូជីមិញក្នុងទំនាក់ទំនងវៀតណាមជាមួយអង់ហ្គោឡា” បានប្រព្រឹត្តទៅនៅទីស្នាក់ការនៃគណបក្សចលនារំដោះប្រជាជនអង់ហ្គោឡា (MPLA)។ នេះជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ក្រុមការងារគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមវៀតណាម ទៅកាន់អង់ហ្គោឡា។
ក្នុងសិក្ខាសាលានេះ លោក Manuel Domigos Augusto លេខាទទួលបន្ទុកកិច្ចការបរទេសនៃគណបក្ស MPLA បានសម្តែងមោទនភាពដោយបានរៀបចំព្រឹត្តិការណ៍ស្តីអំពីលោកប្រធានហូជីមិញ នៅទីស្នាក់ការគណបក្ស MPLA នៅលើមហាវិថីហូជីមិញ ក្នុងទីក្រុង Luanda ។ លោក Augusto បានឲ្យដឹងថា ក្នុងការតស៊ូរំដោះប្រទេសអង់ហ្គោឡា គណបក្ស MPLA បានទទួលនូវសាមគ្គីភាព និងការគាំទ្រដ៏ខ្ឡាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម ហើយជ័យជំនះនៃបដិវត្តន៍វៀតណាម ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញបានលើកទឹកចិត្តដល់បណ្តាប្រជាជាតិដែលកំពុងត្រូវជិះជាន់ សង្កត់សង្កិននៅជុំវិញពិភពលោក តស៊ូដើម្បីគោលដៅថ្លៃថ្នូគឺសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពរបស់មនុស្ស។
សន្និសីទបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់សហគមន៍ជនវៀតណាមនៅអង់ហ្គោឡា សមាជិកគណៈបក្ស MPLA និងអ្នកប្រាជ្ញអង់ហ្គោឡាជាច្រើន។ រូបថត៖ Hong Minh/TTXVN |
លោក Esteves Carlos Hilário លេខាទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងនៃគណបក្ស MPLA បានអះអាងថា សិក្ខាសាលានេះមានអត្ថន័យដ៏ធំធេង ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ (១៨៩០-២០២៤) ខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)រវាងប្រទេសទាំងពីរ។ លោកបានអះអាងថា បទអន្តរគមន៍អំពីប្រវត្តិ អាជីពនិងមនោគមន៍ជ្ជារបស់លោកប្រធានហូជីមិញនៅក្នុងសន្និសីទ គឺជាឯកសារដ៏មានតម្លៃ និងជាមេរៀនសម្រាប់បក្ខជនវ័យក្មេងនៅវៀតណាម និងអង់ហ្គោឡានាពេលអនាគត៕