សិក្ខាសាលាស្តីពីសន្តិភាពលើឧបទ្វីបកូរ៉េ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap និងក្រសួងបង្រួបបង្រួមជាតិកូ រ៉េខាងត្បូងនឹងធ្វើសហអធិបតីរៀបចំសិក្ខាសាលាប្រចាំឆ្នាំនៅរដ្ឋធានី Seoul នាថ្ងៃទី ២៩ មិថុនា ដើម្បីពិភាក្សាអំពីការខំប្រឹងប្រែងបច្ចុប្បន្នសំដៅលុបបំបាត់ នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
អគ្គលេខាធិការគណៈកម្មាធិការ Olympic និងកីឡាកូរ៉េខាងត្បូង លោក Jeon Choong-ryul |
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap និងក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនឹងធ្វើសហអធិបតីរៀបចំសិក្ខាសាលាប្រចាំឆ្នាំនៅរដ្ឋធានី Seoul នាថ្ងៃទី ២៩ មិថុនា ដើម្បីពិភាក្សាអំពីការខំប្រឹងប្រែងបច្ចុប្បន្នសំដៅលុបបំបាត់ នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ដោយប្រធានបទ «ការជំរុញបើកទ្វារសន្តិភាព មិនត្រឹមតែលុបបំបាត់នុយក្លេអ៊ែរនិងខំប្រឹងប្រែងដើម្បីវិបុលភាពរួម» ប៉ុណ្ណោះទេ សិក្ខាសាលាជំនាញ នេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Lotte នៅទីក្រុង Seoul។ ទាក់ទិនដល់សភាព ការណ៍នៅលើឧបទ្វីបកូរ៉េ អគ្គលេខាធិការគណៈកម្មាធិការ Olympic និងកីឡាកូរ៉េខាងត្បូង លោក Jeon Choong-ryul នាថ្ងៃទី ១៨ មិថុនា បានចាត់ទុកថា៖ កីឡា អាចជាគ្រឹះស្ថានសំខាន់ដែលបង្កើតកំលាំងចលករឲ្យការបើកទូលាយការជួបប្រាស្រ័យអន្តរកូរ៉េនិងកសាងសន្តិភាពលើឧបទ្វីបកូរ៉េ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកបាន មានការផ្តើមគំនិតបញ្ឈប់រាល់ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងដើម្បបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ការចរចាអំពីការលុបបំបាត់នុយក្លេអ៊ែរជាមួយ ស.ប.ប.ក. ព្រមទាំង អះអាងថា៖ ការធ្វើសមយុទ្ធនឹងត្រូវបានចាប់ផ្តើមឡើងវិញក្នុងករណីការចរចាទទួលបរាជ័យ៕