សិក្ខាសាលាស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើតនៅអាមេរិក
|
សិក្ខាសាលាស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើតនៅអាមេរិក (Image: VNA) |
(VOVworld) – សិក្ខាសាលាស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើតបាន
ប្រព្រឹត្តទៅនៅអាមេរិក នាថ្ងៃទី ២០ តុលា ដែលពិភាគ្សាអំពីស្ថានភាពសន្តិសុខ
និងបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ នៅសិក្ខាសាលានេះ អ្នកកា
សែតនិងជាអ្នកស្រាវជ្រាវអាមេរិក លោក James Borton បានចាត់ទុកថា៖ បរិយា
កាសសមុទ្រនិងសន្តិសុខនៅសមុទ្រខាងកើតកំពុងគំរាមកំហែងដ៏ធ្ងន់ធ្ងរដោយ
រាល់សកម្មភាពសាងសង់ខុសច្បាប់នៅតំបន់សមុទ្រនេះ។ លោក James Borton
បានសង្កត់ធ្ងន់ថា៖ ការដែលចិនកសាងបណ្ដាកោះសិប្បនិមិតនៅសមុទ្រខាង
កើតកំពុងបង្កើនភាពតានតឹងការទូតជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍
នានា។ ក្រៅពីនោះ បណ្ដាគំរោងការណ៍សាងសង់ដោយទ្រង់ទ្រាយធំនៅវាលថ្ម
នៅសមុទ្រខាងកើតកំពុងគំរាមកំហែងប្រភពធនធានភាពសម្បូរបែបនៃជីវសាស្ត្រ
សមុទ្រ។ ក្នុងពេលនោះ អតីតវីរៈសេនីយ៍ទោកងទ័ពម៉ារីនអាមេរិក Wallace
Gregson Jr. និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវប្រទេសចិននិងតំបន់ ប៉ាស៊ីហ្វិក
ចំណុះអង្គការក្រៅរដ្ឋាភិបាល National Interest បានវាយតំលៃថា៖ បណ្ដាសេចក្តី
ថ្លែងការណ៍អំពីអធិបតេយ្យភាពជាបន្តបន្ទាប់និងការផ្លាស់ប្តូរស្ថានភាពដោយ
ទ្រង់ទ្រងធំនៅសមុទ្រខាងកើតនាពេលថ្មីៗនេះកំពុងបង្កើនភាពតានតឹងការ
ទូតធ្វើអស្ថិរភាពនិងបណ្ដាលជំលោះក្នុងតំបន់។
ដើម្បីដោះស្រាយបញ្ហាពោលខាងលើ ភាគីទាក់ទិននានាគប្បីបញ្ឈប់
ភា្លមមួយរំពេចសកម្មភាពសាងសង់នៅសមុទ្រខាងកើតបង្កើនការអប់រំអំពីសារៈសំខាន់នៃបរិស្ថានសមុទ្រអាស៊ានគប្បីចូលរួមនិងគាំទ្របង្កើនគណៈកម្មាធិការបៃតងពហុភាគីមួយស្តីពីសមុទ្រខាងកើត ផងដែរ៕