សិក្ខាសាលាស្តីពីហេដ្ឋារចនាសម្ព័ន្ធប្រើប្រាល់រួមសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិកនិងទីក្រុងឆ្លាត
(VOVWORLD) -នាថ្ងៃទី ៣១ កក្កដា នៅទីក្រុង Can Tho ក្រុមហ៊ុន Software Quang Trung(QTSC) រួមសហការជាមួយ មន្ទីរ និងស្ថាប័ន ដែលទាក់ទិននានារបស់ទីក្រុង Can Tho បានរៀបចំសិក្ខាសាលា "ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាល់រួមសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិកនិងទីក្រុងឆ្លាត"។
តំណាងចូលរួមមួយរូបថ្លែងមតិ |
នៅទីនេះ អង្គប្រជុំបានរួមវិភាគទាននូវដំណោះស្រាយជាច្រើន សំដៅអនុវត្តន៍ជាក់ស្ដែង ជំរុញខ្លាំងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងទីក្រុងឆ្លាត ដោយឈរលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាព័ត៌មានប្រកបដោយសុវត្ថិភាព។
លោក Lam Nguyen Hai Long នាយកក្រុមហ៊ុន Software Quang Trung បានថ្លែងទម្រង់ធ្វើសកម្មភាពនៃក្រុមហ៊ុននេះ ដូចជាឧទាហរណ៏គំរូមួយសម្រាប់ការកសាងទីក្រុងឆ្លាត។ នៅទីនេះ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដូចជាផ្លូវថ្នល់ ប្រព័ន្ធអគ្គិសនី ទឹក ដើមឈើ គឺសុទ្ធតែត្រូវបានរៀបចំនិងដំណើរការដោយឈរលើបច្ចេកវិទ្យាខ្ពស់ផងដែរ៕