សិក្ខាសាលាស្តីអំពី “អប់រំថ្នាក់សកលវិទ្យាល័យ - ធ្វើឲ្យស្តង់ដានិងសមាហរណកម្មអន្តរជាតិ“

(VOVWORLD) - នាថ្ងៃទី ១៣ ខែមេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការវប្បធម៍ អប់រំ យុវជន កុមារជំទង់និងកុមាររបស់រដ្ឋសភាវៀតណាម សហការជាមួយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានរៀបចំសន្និសីតសារព័ត៌មានស្តីពីសិក្ខាសាលាអប់រំឆ្នាំ ២០១៨ ក្រោមប្រធានបទ "អប់រំថ្នាក់សកលវិទ្យាល័យ - ស្តង់ដារូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ" ដែលគ្រោងទុកនឹងប្រព្រឹត្តទៅក្នុងខែសីហា ឆ្នាំ ២០១៨ នៅទីក្រុងហាណូយ។
សិក្ខាសាលាស្តីអំពី “អប់រំថ្នាក់សកលវិទ្យាល័យ - ធ្វើឲ្យស្តង់ដានិងសមាហរណកម្មអន្តរជាតិ“ - ảnh 1 សិក្ខាសាលាស្តីអំពី "អប់រំសកលវិទ្យាល័យ - ធ្វើឲ្យស្តង់ដានិងសមាហរណកម្មអន្តរជាតិ"

អនុប្រធានគណៈកម្មាធិការជាតិវប្បធម៍ អប់រំ យុវជន កុមារជំទង់ និងកុមាររបស់រដ្ឋសភាវៀតណាម Pham Tat Thang បានឲ្យដឹងថា សិក្ខាសាលានេះគឺជាវេទិកាមួយសម្រាប់អ្នកជំនាញការ គ្រូបង្រៀន អ្នកគ្រប់គ្រង អប់រំ និងអ្នករៀបចំផែនការគោលនយោបាយរួមគ្នាផ្លាស់ប្តូរ ពិភាក្សាការងារ លើកឡើងកំនិតថ្មី ដើម្បីលើកស្ទួយអគុណភាពក្នុងការអប់រំ ថ្នាក់សកលវិទ្យាល័យរបស់វៀតណាមនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើ វិស័យនេះ។ ក្នុងសិក្ខាសាលានេះ អ្នកឯកទេសជាតិនិងអន្តរជាតិ តំណាងក្រសួង ស្ថាប័ន និងសកលវិទ្យាល័យធំ នឹងផ្តោតលើការពិភាក្សានិងពិគ្រោះយោបល់ដ៏សំខាន់ៗចំនួនបី រួមមាន សមត្ថភាពនៃប្រព័ន្ធអប់រំនៅសកលវិទ្យាល័យ ហិរញ្ញវត្ថុនៅសកលវិទ្យាល័យ និង  គ្រប់គ្រងរដ្ឋនិងអភិបាលកិច្ចនៅសកលវិទ្យាល័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ