សិក្ខាសាលាសិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ។
(VOV) /  
|
សិក្ខាសាលាសិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ។ |
VOV-នាព្រឹកថ្ងៃទី១១ធ្នូនៅក្រុងហាណូយ គណៈកម្មាធិការវប្បធម៍អប់រំ
យុវជនកុមារជំទង់របស់រដ្ឋសភាបានសហការជាមួយមូលនិធិកុមារអ.ស.ប
បានរៀបចំសិក្ខាសាលា “សិទ្ធិកុមារក្នុងច្បាប់ជាតិនិងអន្តរជាតិ វាយតំលៃស្ថានភាពអនុវត្តសិទ្ធិកុមារនៅវៀតណាម”។ មតិជាច្រើននៅសិក្ខាសាលា
បានចាត់ទុកថា ប្រព័ន្ធគោលនយោបាយច្បាប់អំពីកុមារនៅវៀតណាមក្នុង
រយៈពេលកន្លងទៅកាន់តែបានសុក្រិដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ សិទ្ធិកុមារក្នុង
ប្រព័ន្ធច្បាប់នៅវៀតណាមជាសារវន្តឯកភាពជាមួយសិទ្ធិកុមារដែលត្រូវបាន
កំណត់ក្នុងអនុសញ្ញារបស់អ.ស.ប។ លោកស្រី Ngo Thi Minh អនុប្រធានគណៈ
កម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់របស់រដ្ឋសភាបានឲ្យដឹងថា៖
“ដើម្បីឈានទៅវិសោធនកម្មច្បាប់ថែទាំគាំពារអប់រំកុមារ បញ្ហាអនុវត្តសិទ្ធិ
កុមាររបៀបទាក់ទងផ្ទាល់របស់ច្បាប់ដើម្បីឲ្យកុមារបានអនុវត្តសិទ្ធិរបស់ខ្លួន
យ៉ាងល្អបំផុតនិងកំណត់វ័យអាយុរបស់កុមារយ៉ាងម៉េចក៏ដូចជារាល់កំហិតក្នុង
ឯកសារច្បាប់ជាតិត្រូវបានយកចិត្តទុកដាក់៕”
-VOV