សិក្ខាសាលាសន្តិសុខស្ថិរភាពនៅសមុទ្រខាងកើតនិងអាស៊ី-ប៉ាស៊ីហ្វិក

សិក្ខាសាលាអន្តរជាតិ “សន្តិសុខ ស្ថិរភាព នៅសមុទ្រខាងកើតនិងអាស៊ី-ប៉ាស៊ីហ្វិក៖ សាមគ្គីភាពរបស់អាស៊ាននិងការចូលរួមរបស់មហាអំណាចនានា ក្នុងតំបន់” ដោយ
មជ្ឃមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រទ្វីបអាស៊ីនៃឥណ្ឌា (CASS-India) គួបផ្សំជាមួយ
វិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងការពារជាតិឥណ្ឌូណេស៊ី  (IODAS) និងវិទ្យាស្ថាន
ស្រាវជ្រាវនាវាចរណ៍ឥណ្ឌូណេស៊ី (IMS) បានរៀបចំឡើង នាថ្ងៃ ទី ២០ កញ្ញា នៅ
ទីក្រុង ហ្សាការា ឥណ្ឌូណេស៊ី។ ថ្លែងមតិនៅទីនេះរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌូណេស៊ី
Yusgiantoro បានអះអាងថា៖ ការរក្សារសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតគឺជា
ការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវរបស់ប្រទសជាច្រើន។ ទន្ទឹមនឹងនោះ លោក Yusgiantoro
 បានសម្តែងនូវការព្រួយបារម្ភថា៖ការទំនាស់រវាងបណ្ដាមហាអំណាចក្នុងតំបន់នឹង
ជះឥទ្ធិពលអាក្រក់ដល់សាមគ្គីភាពរបស់អាស៊ាន។ រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌូណេស៊ី
បានចាត់ទុកថា៖ក្នុងរយៈពេលខាងមុខប្រការសំខាន់បំផុតគឺប្រទេសជាសមាជិកអាស៊ាន
នានាផ្តល់អាទិភាពខ្ពស់ចំពោះការកំណត់ COC និងជួបចរចារជាមួយភាគីចិនឆាប់កាល
ណាល្អកាលនោះ។តំណាងគណៈប្រតិភូវៀតណាម បណ្ឌិត Do Xuan Vinh បានមាន
អត្ថបទ សសេរដោយមានចំណងជើងថា៖ “គោលជំហររបស់វៀតណាមនិងរាល់ការ
ប្រែ ប្រួលក្នុងរយៈពេសថ្មីៗនេះនៅសមុទ្រខាងកើត” ដែលផ្តោត់ទៅលើការខំប្រឹង ប្រែងរបស់អាស៊ានក្នុងការដោះស្រាយជំលោះនៅសមទុ្រខាងកើតការអនុវត្ត DOC
និងឆ្ពោះទៅ COC ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់មហាអំណាចនានាលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងបញ្ហាសមុទ្រខាងកើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ