សិក្ខាសាលាសហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀតណាមនៅជប៉ុន


សិក្ខាសាលាសហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀតណាមនៅជប៉ុន - ảnh 1
សិក្ខាសាលាសហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀតណាមនៅជប៉ុន (tinnhanhchungkhoa.vn)

        Vovworld-ចាប់ពីថ្ងៃទី២៥ដល់២៨វិច្ឆិកា សមាគមអង្គភាពអាជីវកម្មផ្នែក​
ឧស្សាហកម្មឧបត្ថម្ភទីក្រុងហាណូយ​(Hansiba) បានសហការជាមួយអគ្គស្ថាន
​កុងស៊ុល​វៀតណាមប្រចាំនៅ​ Fukuoka, Osaka រៀបចំសកម្មភាពសិក្ខាសាលា​
សហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀតណាមនៅ
​ទីក្រុង​ចំនួន​៣នៅជប៉ុន។ សកម្មភាពនេះបានអនុវត្តតាមកិច្ចសន្យាលើកកំរិត​
ទំនាក់ទំនង​វៀតណាម-ជប៉ុនឡើងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពនិង
​សម្បូររុងរឿង​នៅ​ទ្វិបអាស៊ី គិតតាំងពីក្រោយដំណើរទស្សនកិច្ចនៅជប៉ុនរបស់​
ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang នាខែមិនាឆ្នាំ២០១៤។

        ថ្លែងមតិនៅសិក្ខាសាលា អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka លោក
Bui Quoc Thanh បានអះអាងថា​សិក្ខាសាលាលើកនេះនឹង​ជាការចាប់​ផ្ដើមឲ្យកិច្ច
​សហប្រតិបត្តិការជួបប្រាស្រ័យសំរាប់អង្គភាពអាជីវកម្មនៅទីក្រុង​នានានៃជប៉ុន
និង​វៀតណាមក្នុងឧស្សាហកម្មឧបត្ថម្ភ។ ​បណ្ដាវិនិយោគិនជប៉ុន​សុទ្ធតែចាត់ទុក​
សិក្ខាសាលា​បាននាំមកព័ត៌មានដ៏មានប្រយោជន៍ក្នុងការវាយតំលៃតម្រូវការនិង
​ទីផ្សារ​ផលិតកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ