សិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាម-សាធារណៈរដ្ឋឆែកនៅក្រុងPraha

សិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាម-សាធារណៈរដ្ឋឆែកនៅក្រុងPraha - ảnh 1
តំណាងចូលរួមសិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាម-ឆែក
 (រូបថតៈ Ngọc Mai/Vietnam+)

(VOVworld)-នាថ្ងៃទី២២កញ្ញា នៅក្រុង Praha (ឆែក) ស្ថាប័នដំណាងពាណិជ្ជកម្ម
វៀត ណាមប្រចាំនៅឆែកបានសហការជាមួយការិយាល័យសេដ្ឋកិច្ចឆែក រៀបចំ សិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាម-ឆែក សំដៅជម្រុញកិច្ចសហប្រតិបត្តិ​
ការពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរ។ នៅទីនេះ ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតវៀតណាមប្រចាំនៅឆែក លោក​ Nguyen Thang Long បានសង្កត់ធ្ងន់
ថា វិស័យឧស្សាហកម្មរបស់ប្រទេសឆែក មានកិត្យានុភាព នៅលើពិភពលោក។ វៀតណាមយកចិត្តទុកដាក់ដល់ការនាំចូលគ្រឿងម៉ាស៊ីនបរិក្ខាសំភារៈ និងផលិត
ផលបច្ចេកវិទ្យាខ្ពស់របស់ឆែក។ ទន្ទឹមនឹងនោះ វៀតណាម បានបង្កលក្ខណៈ
ងាយស្រួលសម្រាប់វិនិយោគិនឆែកមកស្វែងរកទីផ្សារ ផ្គត់ផ្គង់ ផលិតផលនៅវៀត
ណាមឬនាំចេញទៅប្រទេសទី៣។ ក្នុងពេលជាមួយគ្នានោះ លោកស្រី Jana
 Ackermann ជាតំណាងអង្គការឧបត្ថម្ភរបស់សហភាពអឺរ៉ុប (EU)បានចាត់ទុកថា វៀតណាមជាប្រទេសពោពេញទៅដោយសក្តានុភាព ដោយសារមានទីផ្សារធំៗនិងចំនួនប្រជាជនច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ