សិក្ខាសាលាអន្តជាតិ “យថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី”
|
លោក Dmitri Mosiakov ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី
អគ្នេយ៍ ទ្វីបអូស្រ្តាលីនិងមហាសាគរ |
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីថា
សិក្ខាសាលាអន្តជាតិ “យថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុង
ដំណាក់កាលថ្មី” នឹងប្រឹព្រឹត្តទៅនាថ្ងៃទី២២វិច្ឆិកា មុននឹងដំណើរទស្សនកិច្ចនៅ
រុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ នៅ
ក្នុងសិក្ខាសាលានេះ បណ្តាតំណាងបានបង្ហាញបទអន្តរាគមន៍ជាច្រើនទាក់ទិន
ដល់កត្តាប្រវត្តិសាស្រ្តរវាងវៀតណាមជាមួយសហភាពសូវៀតមុននេះ នឹងសហ
ព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន ក្នុងនោះមានយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ច រុស្ស៊ី-
វៀតណាម និងទំនាក់ទំនងរុស៊ី-វៀតណាមក្នុងកាលៈទេសៈទំនាក់ទមនងអន្តរ
ជាតិនៅ អាស៊ីអាគ្នេយ៍។ លោក Dmitri Mosiakov ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវ
ជ្រាវអាស៊ី អគ្នេយ៍ ទ្វីបអូស្រ្តាលីនិងមហាសាគរបានចាត់ទុកថា៖
“សិក្ខាសាលាលើកនេះមានអត្ថន័យសំខាន់ណាស់ ទី១គឺដោយសារវាស្រប
នឹងកម្រិតសំខាន់នៃទំនាក់ទំនងរុស្ស៊ី វៀតណាម។ ទី២ គឺរយៈពេលប្រព្រឹត្តទៅ
សិក្ខាសាលានេះគឺចំពេលវេលាល្អព្រោះថា ខណៈដែលរុស្ស៊ីកំពុងរងការ ដាក់
ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ដូច្នេះដំណើរទស្សនកិច្ចរុស្ស៊ី របស់
លោកអគ្គលេខា Nguyen Phu Trong បានសរឲ្យឃើញនូវការគាំទ្រដ៏ឧត្តុងឧត្តម
របស់វៀតណាមចំពោះរុស្ស៊ី”៕