សិក្ខាសាលាអន្តរជាតិ “Hoang Sa-Truong Sa៖ការពិតប្រវត្តិសាស្ត្រ”

សិក្ខាសាលាអន្តរជាតិ “Hoang Sa-Truong Sa៖ការពិតប្រវត្តិសាស្ត្រ” - ảnh 1
សាស្ត្រាចារ្សរងបណ្ឌិត Pham Dang Phuoc នាយកមហាវិទ្យាល័យ Pham Van Dong ជាអង្គភាពរៀបចំសិក្ខាសាលា (dantri.com.vn)

        Vovworld-សិក្ខាសាលាអន្តរជាតិ “Hoang Sa-Truong Sa៖ការពិត​ប្រវត្តិសាស្ត្រ​”​​បានប្រារព្ធឡើងនាថ្ងៃទី២០មិថុនានៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម
ដោយមានការចូលរួមរបស់អ្នកប្រាជ្ញអ្នកស្រាវជ្រាវអ្នកជំនាញការនៅក្នុងនិងក្រៅ
ប្រទេស​ចំនួនជាង១០០នាក់។ សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ
ស្ថានភាព​នៅ​សមុទ្រខាងកើតក្លាយទៅជាស្មុគស្មាញបន្ទាប់ពីចិនបានដាក់ស្ថានីយ៍
ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់នៅដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់
សេដ្ឋកិច្ច​ផ្ដាច់​មុខរបស់វៀតណាម។

        នៅសម័យពិភាគ្សានាព្រឹកថ្ងៃទី២០មិថុនាដោយប្រធានបទ ជំលោះនៅ​ប្រជុំ
​កោះទាំងពីរ Hoang Sa-Truong Sa និងឥទ្ធិពលដល់សន្តិភាពសន្តិសុខ​នៅក្នុងដំបន់
សាស្ត្រាចារ្ស Calyte Thayer មកពីសាលាសភាបណ្ឌិតការពារជាតិអូស្ត្រាលី​បាន
អះអាងថា ជំលោះនាបច្ចុប្បន្នអំពីសិទ្ធិនិងអធិបតេយ្យភាពក្នុងដំបន់សមុទ្រ​ជុំវិញ
ប្រជុំកោះ Hoang Sa ត្រឹមតែដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាអង្គការសហប្រជាជាតិស្ដពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        “ខ្ញុំចាត់ទុកថា យើងត្រូវយកមកពិភាគ្សាអំពីបញ្ហាស្ថានីយ៍ខួងនិងឥទ្ធិពល
របស់វានៅក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជា​ជាតិ​។ អង្គការសហប្រជាជាតិ​
អាចដើរ​តួនាទីអាជ្ញាកណ្ដាលដើម្បីសំណូមពរចិនដកស្ថានីយ៍ខួងដើម្បីរក្សា
សន្តិភាពក្នុង​ដំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ