សិក្ខាសាលាអន្តរជាតិ “ច្បាប់ស្តីពីព្រំដែនទឹកដី៖ តម្លៃ និងតថភាពជាក់ស្តែង”

(VOVWORLD) - អង្គសន្និសីទបានឯកភាពគ្នាអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិចំពោះដំណើរការកសាង ការពារ និងគ្រប់គ្រងព្រំដែនទឹកដី ក៏ដូចជាលើកដំណោះស្រាយ សំដៅសម្របសម្រួលរវាងច្បាប់ជាតិ ជាមួយច្បាប់អន្តរជាតិក្នុងការងារព្រំដែនទឹកដី។
សិក្ខាសាលាអន្តរជាតិ “ច្បាប់ស្តីពីព្រំដែនទឹកដី៖ តម្លៃ និងតថភាពជាក់ស្តែង” - ảnh 1សិក្ខាសាលាអន្តរជាតិ “ច្បាប់ស្តីពីព្រំដែនទឹកដី៖ តម្លៃ និងតថភាពជាក់ស្តែង”

នាថ្ងៃទី ៧ កញ្ញា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយគណៈប្រតិភូ Wallonie-Bruxelles (បែលហ្សិក) ប្រចាំនៅវៀតណាមរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ច្បាប់ស្តីពីព្រំដែនទឹកដី៖ តម្លៃ និងតថភាពជាក់ស្ដែង។ អញ្ជើញចូលរួមសិក្ខាសាលានេះ មានវត្តមានរបស់ប្រតិភូប្រមាណ ១៥០ នាក់ដែលជាអ្នកប្រាជ្ញទាំងជាតិ និងអន្តរជាតិហើយមានជំនាញខាងច្បាប់វៀតណាម ច្បាប់អន្តរជាតិ តំណាងស្ថាប័ន ក្រសួង ខេត្ត ក្រុងព្រំដែន និងជាប់សមុទ្រ ស្ថាប័នតំណាងបរទេសនៅវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងអ្នកប្រាជ្ញក្នុងប្រទេស ក៏ដូចជាតំណាងក្រសួង ស្ថាប័ននានាបានធ្វើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តច្បាប់ព្រំដែនជាតិក្រោយរយៈពេល២០ឆ្នាំនៃការចេញផ្សាយ និងឈានចូលជីវភាព; ការអនុវត្តជាក់ស្តែងច្បាប់សមុទ្រវៀតណាម ក្រោយរយៈពេល១០ឆ្នាំចូលជាធរមាន; អះអាងថាច្បាប់វៀតណាមស្ដីពីព្រំដែនទឹកដីសមស្របនឹងច្បាប់អន្តរជាតិ។ ជាពិសេស កិច្ចពិភាក្សា “បញ្ហាគតិយុត្តិ និងតថភាពជាក់ស្តែងមួយចំនួនទាក់ទិននឹងសមុទ្រខាងកើត” បានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងបទបង្ហាញរបស់អ្នកប្រាជ្ញ និងអ្នកជំនាញអន្តរជាតិមកពីបែលហ្ស៊ិក កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី។ អង្គសន្និសីទបានឯកភាពគ្នាអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិចំពោះដំណើរការកសាង ការពារ និងគ្រប់គ្រងព្រំដែនទឹកដី ក៏ដូចជាលើកដំណោះស្រាយ សំដៅសម្របសម្រួលរវាងច្បាប់ជាតិ ជាមួយច្បាប់អន្តរជាតិក្នុងការងារព្រំដែនទឹកដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ