សិក្ខាសាលាអន្តរជាតិកំណែទម្រង់សេដ្ឋកិច្ចដើម្បីកំណើន

សិក្ខាសាលាអន្តរជាតិកំណែទម្រង់សេដ្ឋកិច្ចដើម្បីកំណើន - ảnh 1
សិក្ខាសាលា “កំណែទម្រង់សេដ្ឋកិច្ចដើម្បីកំណើនគ្របដណ្ដប់និងចីរភាព៖ បទពិសោធន៍អន្តរជាតិនិងមេរៀនចំពោះវៀតណាម” (cpv.org.vn)



       Vovworld-នាថ្ងៃទី២៤មិនា នៅទីក្រុងហាណូយ សិក្ខាសាលា “កំណែ​ទម្រង់​
សេដ្ឋកិច្ច​ដើម្បីកំណើនគ្របដណ្ដប់និងចីរភាព៖ បទពិសោធន៍អន្តរជាតិ​និងមេរៀន​
ចំពោះវៀតណាម” បានប្រារព្ធឡើងដោយមានការចូលរួមពីអ្នក​ជំនាញ​ការអ្នក
ប្រាជ្ញ​អន្តរជាតិជាច្រើនកុះករ។ សិក្ខាសាលានេះគឺក្រសួងការ​បរទេស សភាបណ្ឌិត
​វិទ្យាសាស្ត្រ​សង្គមសាស្ត្រវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ
(UNDP) ជាអ្នករៀបចំ។ ជាមួយប្រធានបទ “កំណែទម្រង់​សេដ្ឋកិច្ច​ដើម្បីកំណើន
គ្របដណ្ដប់​និង​ចីរភាព៖ បទពិសោធន៍អន្តរជាតិនិង​មេរៀន​ចំពោះវៀតណាម”
សិក្ខាសាលាបាន​ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ​រួម​មានសម័យពិភាគ្សាសំខាន់
ដោយប្រធានបទ កំណែ​ទម្រង់សេដ្ឋកិច្ច៖ការសា​ក​ល្បង​គ្របដណ្ដប់ កំណែ
ទម្រង់សេដ្ឋកិច្ចដើម្បីកំណើនគ្រប​ដណ្ដប់និងចីរភាព និង​ប្រសិទ្ធកម្មសក្ដានុភាព
ពីការធ្វើសមាហរណកម្មអន្តរជាតិនិង​ដំបន់ឆ្ពោះ​ទៅការ​អភិវឌ្ឍន៍​គ្របដណ្ដប់និង
ចីរភាព។ បណ្ដាវាគ្មិននឹងផ្លាស់ប្តូរនិងដាក់ចេញរាល់​សំណើរ​គោលនយោបាយ
ទាក់ទិនដល់ដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់​ប្រទេសនានានិងវៀត
ណាម រួមមានការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ដូច​ជាកិច្ចព្រមព្រៀង
ដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ