សិក្ខាសាលាអន្តរជាតិ“បទប្បញ្ញត្តិគតិយុត្តនៃកោះថ្មក្នុងច្បាប់អន្តរជាតិ-ធាតុពិតជាក់ស្តែងនៅសមុទ្រខាងកើត

សិក្ខាសាលាអន្តរជាតិ“បទប្បញ្ញត្តិគតិយុត្តនៃកោះថ្មក្នុងច្បាប់អន្តរជាតិ-ធាតុពិតជាក់ស្តែងនៅសមុទ្រខាងកើត - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

VOVworld)-នាថ្ងៃទី១៧សីហានៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅ
 សិក្ខាសាលាស្តីអំពី “បទប្បញ្ញត្តិគតិយុត្តរបស់កោះថ្មក្នុងច្បាប់អន្តរជាតិនិងធាតុពិត
ជាក់ស្តែង នៅសមុទ្រខាងកើត”។​ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ
គឺថ្ងៃទី១៧និងទី ១៨សីហា។

        នៅក្នុងសន្និសីទកាសែតមុននឹងប្រព្រឹត្តទៅសិក្ខាសាលាដែលប្រព្រឹត្តទៅនារ
សៀលថ្ងៃ ទី១៦សីហានោះ គណៈចាត់តាំងបានឲ្យដឹងថា ចូលរួមនៅក្នុងសិក្ខាសាលា
នេះ មានអ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាង១០០នាក់ មកពីវិទ្យាស្ថានស្រាវជ្រាវនិងមហា
វិទ្យាល័យនៅអាមេរិក អូស្ត្រាលី ជប៉ុន ហ្វីលីពីន ឥណ្ឌានិងវៀតណាម ដែលមាន
ចំណេះដឹងយ៉ាងជ្រៅជ្រះអំពី ច្បាប់សមុទ្រអន្តរជាតិនិងមានការយកចិត្តទុកដាក់លើ
បញ្ហាសមុទ្រខាងកើត។​សិក្ខាសាលា នេះបានផ្តោតសំខាន់លើខ្លឹមសារចំនួន៣ ក្នុង
នោះមានបទប្បញ្ញត្តិគតិយុត្តរបស់កោះថ្មក្នុង ច្បាប់អន្តរជាតិ ជម្លោះអធិបតេយ្យភាព
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa និង សាលក្រមរបស់តុលាការអាជ្ញា
កណ្តាលអន្តរជាតិចំពោះរឿងបណ្តឹងសមុទ្រខាងកើតរវាង ហ្វីលីពីនជាមួយចិន។
សិក្ខាសាលាជាឱកាសសម្រាប់អ្នកប្រាជ្ញជាតិនិងអន្តរជាតិបំភ្លឺច្បាស់​នូវ បទប្បញ្ញត្តិ
គតិយុត្តតាមការកំណត់របស់ច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់សមុទ្រឆ្នាំ១៩៨២ ។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាក៏បានប្រព្រឹត្តទៅការតាំងពិព័រណ៌រូបថតនិងឯកសារ
មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ