សិក្ខាសាលាអន្តរជាតិវិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព”
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃមហាបុណ្យវិសាខ បូជាអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី ១៣ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិដោយប្រធានបទ វិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែក រំលែកដើម្បីសង្គមប្រកបដោយចីរភាព”។
បណ្ដាតំណាងពុទ្ធសាសនាចូលរួមមហាពិធីវិសាខបូជាឆ្នាំ២០១៩នៅវៀតណាម |
នៅទីនេះ សហគមន៍ពុទ្ធសាសនាពិភពលោកបានលើកឡើងនូវដំណោះស្រាយនានាដែលត្រូវបានស្ដែងចេញពី ដួងព្រលឹងមនុស្ស ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវរបៀបវារៈស្ដីពីការអភិវឌ្ឍដោយចីរភាពលើសកលលោករបស់អង្គការសហប្រជាជាតិ។ ព្រះតេជគុណ Dorji Dukpa មកពីប៊ូតានមានសង្ឃដេការថា៖
“ខ្ញុំគិតថា ប្រធានបទស្ដីពីពុទ្ធសាសនាជាមួយការទទួលខុសត្រូវក្នុងការចែក រំលែកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនោះ គឺប្រធានបទសមស្របនាបច្ចុប្បន្ននេះ ដោយសារតែយើងកំពុងប្រើប្រាស់អ្វីគ្រប់យ៉ាងប្រកបដោយភាពខ្ជះខ្ជាយ ហើយយើងមិនបន្សល់ទុកអ្វីសោះជូនចំពោះជំនាន់ក្រោយៗនៅឡើយ។ ដោយហេតុនេះខ្ញុំគិតថានេះជាប្រធានបទគួរអោយយកចិត្តទុកដាក់ចំពោះជំនាន់ក្រោយៗរបស់យើង”។
នៅឯសិក្ខសាលា បណ្ដាតំណាងពុទ្ធសាសនាទាំងជាតិនិងអន្តរជាតិបានវិភាគ លើព្រះធម៌នៃពុទ្ធសាសនាដោយនាំមនុស្សឆ្ពោះទៅរកសន្តិភាព ជៀសវាងជម្លោះ រួមគ្នាធ្វើសកម្មភាពដើម្បីកសាងសង្គមមួយយ៉ាងល្អប្រសើរនិងពិភពលោកមួយ ប្រកបដោយចីរភាពជាង។ បណ្ដាតំណាងក៏បានផ្ដល់មតិដែលរំលេចឡើងនូវ សតិអារម្មណ៍ សីលធម៌នៃពុទ្ធសាសនាស្ដីពីកិច្ចការពារបរិស្ថានធម្មជាតិ ទស្សនៈ នៃពុទ្ធសាសនាចំពោះបញ្ហាការពារបរិស្ថាននៅវៀតណាមក៏ដូចជានៅប្រទេសផ្សេងៗលើពិភពលោកនាបច្ចុប្បន្ន វិទ្យាសាស្ត្រកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទស្សនៈនៃពុទ្ធសាសនាស្ដីពីកិច្ចការពារបរិស្ថានទឹក ជាដើម។ ព្រះតេជគុណ Danh Lung លេខាធិការនៃក្រុមប្រឹក្សាអភិបាល មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមមានសង្ឃដេការថា៖
“សកម្មភាពទាំងអស់របស់មនុស្សសុទ្ធតែត្រូវបានស្ដែងចេញពីដួងចិត្ត។ ដោយហេតុនេះ ពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់សីលធម៌ សង្គមនាបច្ចុប្បន្ន។ មនុស្សវៀតណាមយើងខ្ញុំជានិច្ចកាលរួសរាយរាក់ទាក់ជាមួយ មនុស្សគ្រប់រូបទូទាំងពិភពលោក។ ប្រការនេះមានន័យថា សីលធម៌នៃពុទ្ធ សាសនាដិតជាប់ក្នុងដួងចិត្តមនុស្សវៀតណាមម្នាក់ៗ”។
នៅក្នុងក្របខ័ណ្ឌមហាពិធីវិសាខបូជាឆ្នាំ២០១៩ នាយប់ថ្ងៃទី១៣ ខែឧសភា នឹងប្រព្រឹត្តទៅកម្មវិធីបណ្ដែតប្រទីពបួងសួងអោយសន្តិភាពពិភពលោក៕