សិក្ខាសាលាអន្តរជាតិ៖វាយតំលៃអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម

សិក្ខាសាលាអន្តរជាតិ៖វាយតំលៃអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម - ảnh 1
សិក្ខាសាលាអន្តរជាតិ៖វាយតំលៃអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម

          (VOV)_សិក្ខាសាលាអន្តរជាតិ ស្ដីអំពី៖ការវាយតំលៃអំពីការជះឥទ្ធិពល​របស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដោយអាមេរិកប្រើប្រាស់ក្នុងសង្គ្រាម​នៅវៀតណាមត្រូវ
បានរៀបចំឡើងនាព្រឹកថ្ងៃទី៨ សីហានៅទីក្រុងហាណូយ។ ​អញ្ជើញចូលរួមសិក្ខាសាលា
នេះ មានឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Vu Duc Dam អតីតនាយករដ្ឋមន្ត្រី
ជប៉ុន លោក Yukio Hatoyama និងអ្នក​វិទ្យាសាស្ត្រជាតិនិងអន្តរជាតិជាច្រើនកុះករ។
 ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ​ Nguyen Van Rinh ប្រធានសមាគមជនរង
គ្រោះដោយជាតិគីមី​ពុលពណ៌​លឿង​ទុំ/Dioxin វៀតណាមបានលើកច្បាស់ថា៖

          “ រដ្ឋាភិបាលវៀតណាម និងអាមេរិក បានស្រាវជ្រាវ កសាងផែនការនានា​ដើម្បី
បន្សាបជាតិពុលបរិស្ថាន ហើយចំពោះមុខគឺប្រមូលផ្តុំនៅព្រលានយន្តហោះ Da Nang។
 តាមផែនការ ឆ្នាំ ២០១៧ ព្រលានយន្តហោះ Da Nang អាចបន្សាបជាតិពុល​បាន​ 
ហើយបន្តនោះនឹងបន្សាបជាតិពុលនៅព្រលានយន្តហោះ Bien Hoa ។ ក្រៅពី​នោះ​ រដ្ឋាភិបាលវៀតណាម ក៏មានផែនការស្រាវជ្រាវនៅតំបន់ផ្សេងៗទៀត ដែល​បរិស្ថាន
ត្រូវបំពុល។ ខ្ញុំជឿជាក់ថា៖ ដោយមានការរួមសហការរវាងរដ្ឋាភិបាល​វៀតណាម និង
អាមេរិក បណ្ដាដំបន់ទទួលរងជាតិពុលខ្លាំងនឹងបានបន្សាប​យ៉ាងឆាប់ៗ កាត់
បន្ថយស្ថានភាពបំពុលដោយសារជាតិគីមីពុលពណ៌លឿងទុំ/Dioxinចំពោះប្រជា
ជននៅក្នុងតំបន់នោះ៕”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ