សិក្ខាសាលាអន្តរជាតិស្ដីពីតួនាទីរបស់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវលោក Duong Chi Dung បានលើកសំណើរពីប្រធានបទពិភាគ្សា មួយចំនួន ព្រមទាំងជូនដំណឹងអំពីគោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍និង អនុវត្តន៍បច្ចេកវិទ្យាសារព័ត៌មាននិងផ្សព្វផ្សាយនៅវៀតណាម ក្នុងវិស័យសេវាកម្ម សាធារណៈ ផលិតកម្មនិងជួញដូរផលិតផលកសិកម្ម។ 
សិក្ខាសាលាអន្តរជាតិស្ដីពីតួនាទីរបស់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ - ảnh 1 ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវលោក Duong Chi Dung (រូបថត៖ TTXVN)


នាថ្ងៃទី២៧ កុម្ភៈ នៅខាងក្រៅសម័យប្រជុំជាប្រចាំលើកទិ៣៧ របស់ក្រុម ប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នៅទីក្រុងហ្សឺណែវ របស់ស្វីសនោះ ក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និង អង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានរៀបចំសិក្ខាសាលាអន្តរ ជាតិក្រោមប្រធានបទ “តួនាទីរបស់បច្ចេកវិទ្យាសារព័ត៌មាននិងផ្សព្វផ្សាយក្នុងការ ជំរុញសិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម និងកាត់បន្ថយអសមភាព”។ ព្រឹត្តិការណ៍នេះ ទាក់ទាញការចូលរួមរបស់តំណាងចំនួន៦០រូបមកពីប្រទេស អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវលោក Duong Chi Dung បានលើកសំណើរពីប្រធានបទពិភាគ្សា មួយចំនួន ព្រមទាំងជូនដំណឹងអំពីគោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍និង អនុវត្តន៍បច្ចេកវិទ្យាសារព័ត៌មាននិងផ្សព្វផ្សាយនៅវៀតណាម ក្នុងវិស័យសេវាកម្ម សាធារណៈ ផលិតកម្មនិងជួញដូរផលិតផលកសិកម្ម។ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការ អន្តរជាតិ ពិសេសគឺរវាងប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ សំដៅបង្រួញ គម្លាតខាងឌីជីថល ជំរុញការអភិវឌ្ឍន៍ដោយចីរភាព កាត់បន្ថយអសមភាព ហើយតាមនោះជំរុញសិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ