សិក្ខាសាលាអន្តរជាតិស្ដីពី៖នាំអាស៊ានខិតមកជិតគំនិតនិងបេះដូងប្រជាជន
|
រូបភាព(nternet) |
(VOV)_នាថ្ងៃទី១១ និងទី១២ កុម្ភះ នៅទីក្រុង Palembang ភាគខាងត្បូងខេត្ត
Sumatra របស់ឥណ្ឌូនេស៊ី សិក្ខាសាលាអន្តរជាតិស្ដីពី៖នាំអាស៊ានខិតមកជិត គំនិត និងបេះដូងរបស់ប្រជាជន ត្រូវបានប្រារព្វឡើង។ សម្ព័ន្ធភាពបណ្ដាអ្នកកាសែតអា
ស៊ាន (CAJ) បានរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជំរុញការរួមវិភាគទានរបស់មធ្យោបាយ ផ្សព្វផ្សាយចូលក្នុងដំណើការកសាងសហគមន៍អាស៊ាន។ សិក្ខាសាលាបានផ្តល់ អាទិភាពពិភាក្សាអំពីបណ្ដាការសាកល្បងនាបច្ចុប្បន្ន សំរាប់មជ្ឈដ្ឋានអ្នកផ្សព្វផ្សាយ តួនាទីរបស់សារព័ត៍មានក្នុងការពង្រីកសន្តិភាព សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍ក្នុង
តំបន់ ដើម្បីរួមចំណែកជំរុញដំណើការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥…។ល។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានៅមានសកម្មភាពមួយចំនួនទៀត ដូចជា៖ការ តាំងពិព័រណ៌ឧទ្ទេសនាមអំពី៖សាព័ត៍មានឥណ្ឌូនេស៊ី ក្នុងដំណាក់កាលនិមួយៗ គំរោងការណ៍កសាងមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្ដាលរបស់ CAJ… ជាដើម៕