សិក្ខាសាលាអន្តរជាតិស្ដីពីបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២
|
សិក្ខាសាលាអន្តរជាតិស្ដីពីបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ (VOV) |
Vovworld-សិក្ខាសាលាអន្តរជាតិស្ដីពីបញ្ហាសមុទ្រនិងអនុសញ្ញាអសបស្ដីពី
ច្បាប់សមុទ្រ១៩៨២ បានប្រព្រឹត្តទៅនាថ្ងៃទី៤មិថុនានៅទីក្រុង Ha Long ខេត្ត
Quang Ninh វៀតណាម សំដៅបង្កើតវេទិការសំរាប់អ្នកជំនាញការអ្នកប្រាជ្ញនិង
អ្នកអនុវត្តគោលនយោបាយមកពីសហភាពអឺរ៉ុប វៀតណាមនិងអន្តរជាតិផ្លាស់ប្តូរ
ទស្សនៈបទពិសោធន៍ជាក់ស្ដែងល្អបំផុតដែលទាក់ទិនដល់ជ្រុងជ្រោយជាច្រើន
នៃបញ្ហាសមុទ្រ។
ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Franz Jessen ប្រធានគណៈប្រតិភូ
សហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបបានលើក
ច្បាស់នូវទស្សនរបស់ខ្លួនថា ដំណោះស្រាយអង្វែងកាលសំរាប់ជំលោះនៅសមុទ្រ
ខាងកើតត្រូវបានអនុវត្តតាមរយៈការសន្ទនានិងចរចារដោយផ្អែកលើច្បាប់អន្តរជាតិ
រួមមាន UNCLOS។ សន្តិសុខនិងស្ថិរភាពនៃអាស៊ី-អាគ្នេយ៍ជាលក្ខណៈចាំបាច់ដើម្បី
បន្តសសេររឿងជោគជ័យនៃសេដ្ឋកិច្ចដំបន់។ បណ្ដាប្រទេសអាស៊ី-អាគ្នេយ៍មិនគួរ
ទុកឲ្យជំលោះសមុទ្រគំរាមកំហែងទៅលើសុវត្ថិភាពនៅសមុទ្រសេរីភាពនាវាចរណ៍
និងសន្តិភាពនៅដំបន់សមុទ្រជុំវិញ៕