សិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតបានរៀបចំនៅសហព័ន្ធរុស្ស៊ី
|
សិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតបានរៀបចំនៅសហព័ន្ធរុស្ស៊ី (VOV) |
Vovworld-នាថ្ងៃទី១៨មិថុនានៅក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ី នឹងប្រព្រឹត្តទៅសិក្ខា
សាលាអន្តរជាតិលើកទី២ដោយប្រធានបទសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅ
សមុទ្រខាងកើត រាល់បញ្ហាបន្ទាន់និងដោះស្រាយជំលោះ។ សិក្ខាសាលាដោយ
វិទ្យាស្ថានបូព៌ាសាស្ត្រ-សាលាសភាបណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ីរៀបចំ។ ចូលរួមសិក្ខា
សាលាអន្តរជាតិនេះមានអ្នកនយោបាយ អ្នកការទូតអ្នកស្រាវជ្រាវរុស្ស៊ីនិងអ្នក
ជំនាញការអន្តរជាតិមកពីអាមេរិក EU ជប៉ុនឥណ្ឌាជាដើម។ សិក្ខាសាលាត្រូវបាន
ចែកជាសម័យពិភាគ្សាចំនួន៤ដោយផ្តោតសំខាន់ទៅលើបញ្ហាដែលទាក់ទិនដល់
ជំលោះនៅសមុទ្រខាងកើតរួមមានស្ថានភាពនៅសមុទ្រខាងកើតពីទស្សនៈដល់
ភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន ស្ថានភាពនៅសមុទ្រខាងកើតនិងគ្រោះអាសន្ន
យោធាបនីយកម្មរត់ប្រណាំងប្រដាប់អាវុធក្នុងដំបន់ជាដើម។ តាមរយៈបណ្ដាសម័យ
ធ្វើការ បណ្ដាអ្នកជំនាញការនឹងវិភាគរាល់ព្រឹត្តិការណ៍និងនិន្នាការអភិវ្ឍន៍ស្ថានភាព
ជំលោះនៅសមុទ្រខាងកើត លើកឡើងការផ្ដួចផ្ដើមគំនិតដំណោះស្រាយបន្ធូស្រាល
ភាពតានតឹងនិងដោះស្រាយការខ្វែងគំនិត៕