សិក្ខសាលាអន្តរជាតិសំដៅស្វែងរកសន្តិភាពសំរាប់វិបត្តិនៅស៊ីរីមិនអាចរៀបចំឡើងនៅឡើយ

(VOVworld) – នាថ្ងៃទី ៥ មិថុនា បន្ទាប់ពីការផ្លាស់ប្តូរយោបល់ជាមួយបណ្ដា អ្នកការទូតរុស្ស៊ីនិងអាមេរិក បេសកជនពិសេសរួមនៃ អ.ស.ប និងសម្ព័នភាព
អារ៉ាប់ លោក Lakhdar Brahimi បានឲ្យដឹងថា៖ សិក្ខសាលាអន្តរជាតិសំដៅស្វែង រកសន្តិភាពសំរាប់វិបត្តិនៅស៊ីរី តាមការផ្តើមគំនិតរបស់រុស្ស៊ីនិងអាមេរិកគឺមិនអាច
រៀបចំឡើង នាខែ មិថុនា ឆ្នាំ ២០១៣ នៅឡើយ។ មូលហេតុគឺភាគីប្រឆាំងស៊ីរីមិន
ទាន់សម្រេចចូលរួមសន្និសីទនេះដែរឬទេ ក៏ដូចជា បញ្ជូន បញ្ជីឈ្មោះតំណាងចូល
រួមឡើយ។ អាមេរិកនឹងខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបណ្ចុះបញ្ចូលភាគីប្រឆាំង
ស៊ីរីបង្កើតគណៈប្រតិភូតែមួយគត់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៥
មិថុនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel បានឲ្យដឹងថា៖ អាមេរិកមិនរកឃើញភ័ស្តុតាងអំពីការប្រើប្រាស់អាវុធគីមីនៅ ស៊ីរីទេ ដូចជា ការចោទប្រកាន់របស់រដ្ឋាភិបាលបារាំងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ