សិក្ខាសាលាអន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍និងសន្តិសុខសមុទ្រ

សិក្ខាសាលាអន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍និងសន្តិសុខសមុទ្រ - ảnh 1
សិក្ខាសាលាអន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍និងសន្តិសុខសមុទ្រ

          (VOV)_សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្ដីអំពីការអភិវឌ្ឍន៍និងសន្តិសុខសមុទ្រ
ដោយប្រធានបទ៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកបទ​ពិសោធន៍អាស៊ី
-អឺរ៉ុប ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី៩ មិថុនា នៅទីក្រុង Ha Long ភាគខាងជើងវៀត
ណាម។ សិក្ខាសាលាលើកនេះ ដោយគណៈប្រតិភូសម្ព័ន្ធភាព​អឺរ៉ុបប្រចាំនៅវៀតណាម 
និងវិទ្យាស្ថានកិច្ចការបរទេសរួមគ្នារៀបចំឡើង ទាក់​ទាញការចូលរួមរបស់អ្នកប្រាជ្ញ
 អ្នកជំនាញការជាច្រើន ពីអឺរ៉ុប ជប៉ុន ចិន កូរ៉េ​ខាងត្បូងនិងអាស៊ាន។ គោលដៅ
របស់សិក្ខាសាលាលើកនេះគឺបង្កើតវេទិកាមួយ ដើម្បីអ្នកជំនាញការ អ្នកប្រាជ្ញ និង
អ្នកតាក់តែងគោលនយោបាយរបស់អាស៊ី ​និងអឺរ៉ុប ផ្លាស់ប្តូរទស្សនះបទពិសោធន៍
 និងពិគ្រោះយោបល់អំពីស្ថានភាព​ជាក់ស្ដែងបំផុត ក្នុងការជំរុញសន្តិសុខ កិច្ចសហ
ប្រតិបត្តិការអន្តរជាតិ។​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
 លោក Dang Dinh Quy បានអះអាងថា៖

          “ សន្តិសុខសមុទ្រកាន់តែដើរតួនាទីដ៏សែនសំខាន់ និងចាំបាច់។ ប៉ុន្តែបណ្ដា​
គ្រោះអំពីជំលោះ ចំណុចក្តៅគគុកនៅលើសមុទ្រ កាន់តែរីករាលដាលឡើង​​ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ យើងត្រូវខំប្រឹងប្រែងសហប្រតិបត្តិការថែមទៀត ជាពិសេស
គឺបណ្ដាជំនួបសន្ទនា ពិភាក្សា សំដៅបង្កើតគំនិតថ្មី សំណូមពរចំពោះរដ្ឋាភិបាល 
និង​សហគមន៍ទាងមូល យល់ដឹងអំពីគ្រោះអាសន្ននេះ ហើយត្រូវជំរុញ​កិច្ចសហប្រតិ
បត្តិការជាមួយគ្នា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ