សិក្ខាសាលា​អន្តរជាតិស្តីពីការអភិរក្សនិងអភិវឌ្ឍន៍ភូមិសិប្បកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យភូមិសិប្បកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំសិក្ខាសាលាអន្តរជាតិ “អភិរក្សនិងអភិវឌ្ឍន៍ភូមិសិប្បកម្ម”។
សិក្ខាសាលា​អន្តរជាតិស្តីពីការអភិរក្សនិងអភិវឌ្ឍន៍ភូមិសិប្បកម្ម - ảnh 1សន្និសីទអន្តរជាតិស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្ម។ រូបថត៖ VOV

នៅក្នុងសិក្ខាសាលានេះ ក្រៅពីការចែករំលែកបទពិសោធន៍និងការអនុវត្តល្អក្នុងការរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្ម ក៏មានមតិមួយចំនួនដែលបានចាត់ទូកថា ភូមិសិប្បកម្មនៅវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាធំៗដូចជា៖ មិនទាន់អនុវត្តន៍បានវឌ្ឍនភាពនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; កង្វះកម្មករវ័យក្មេងដែលមានជំនាញល្អ; បច្ចេកទេសប្រពៃណីមួយចំនួនមានហានិភ័យនៃការបាត់បង់និងរលាយសាបសូន្យទៅ; មិនមានការតភ្ជាប់រវាងភូមិសិប្បកម្មជាមួយគ្នា;  ខ្វះខាតចំណេះដឹងអំពីទីផ្សារអ្នកប្រើប្រាស់។ សិប្បករឆ្នើម លោក Nguyen Van Tinh នៅភូមិរបរត្បាញផ្តៅឬស្សី Phu Vinh ទីក្រុងហាណូយ បានស្នើឱ្យបង្កើតយន្តការគោលនយោបាយសម្រាប់សិប្បករដែលមានជំនាញល្អ ពិព្រោះពួកគេកំពុងរក្សារបរសិប្បកម្ម រក្សាសម្រស់វប្បធម៌របស់ប្រទេសជាតិ ប៉ុន្តែជីវភាពនៅតែជួបការលំបាកជាច្រើន។

មតិមួយចំនួនទៀតស្នើឱ្យពង្រឹងការតភ្ជាប់ការបញ្ចេញលក់ផលិតផលសិប្បកម្មជាមួយទីផ្សារអន្តរជាតិ។ លោក Nguyen Minh Tien នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្មវៀតណាមបានមានប្រសាសន៍ថា៖ "បណ្តាញសង្គមអនុញ្ញាតឱ្យយើងជួយគាំទ្រផលិតផលប្រកួតប្រជែងដោយគុណភាពនិងរឿងរ៉ាវនៃផលិតផល។ រឿងរ៉ាវអំពីប្រភពដើម និងដំណើរការបង្កើតផលិតផល បានបង្កទំនុកចិត្តនិងមនោសញ្ចេតនាដល់អ្នកប្រើប្រាស់ តាមនោះ ជំរុញការផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីប្រពៃណីនិងសម្រស់វប្បធម៌របស់ផលិតផល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ