សិក្ខាសាលាអន្តរជាតិស្តីពីតួនាទីរបស់វៀតណាមនៅក្នុង«លំហអាស៊ី-អឺរ៉ុប»

(VOVWORLD) - នាថ្ងៃទី ៦ មេសា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្រុមប្រឹក្សាប្រជាជាតិអាស៊ី- អឺរ៉ុប (APE) បានរៀបចំសិក្ខាសាលាអន្តរជាតិតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ    «ទំនាក់ទំនងភាពជាដៃគូអាស៊ី - អឺរ៉ុប បើកទូលាយ - តួនាទីរបស់វៀតណាមក្នុងការកកើតឡើងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មី” ។
សិក្ខាសាលាអន្តរជាតិស្តីពីតួនាទីរបស់វៀតណាមនៅក្នុង«លំហអាស៊ី-អឺរ៉ុប» - ảnh 1តំណាងចូលរួមសិក្ខាសាលានៅទីស្នាក់ការក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)

ក្នុងសិក្ខាសាលានេះ អ្នកជំនាញនិងអ្នកប្រាជ្ញ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ ក៏ដូចជាតួនាទីនិងការចូលរួមចំណែករបស់   វៀតណាមដល់សហគមន៍អន្តរជាតិ ព្រមទាំងវិភាគអំពីលទ្ធភាពនៃការតភ្ជាប់គម្រោងនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងការបង្កើនទំនាក់ទំនងភាពជាដៃគូ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៅក្នុង«លំហរអាស៊ីនិងអឺរ៉ុប»។

លើសពីនេះទៀត ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានជូនដំណឹងដោយសង្ខេបនូវគោលដៅនិងចក្ខុវិស័យ ដែលបានចែងនៅក្នុងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត   វៀតណាម ដែលក្នុងនោះមានការធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់តាមទិសសង្គមនិយមនៅពាក់កណ្តាលសតវត្សទី២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ