សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង

(VOVWORLD) -នាថ្ងៃទី៩ខែមេសា មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីដែលមានទីស្នាក់ការនៅរដ្ឋធានី ប៉ារីសប្រទេសបារាំងបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ស្តីពីទំនាក់ទំនងទ្វេភាគី វៀតណាម-បារំាង។
សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង - ảnh 1 ទិដ្ឋភាពនៅសិក្ខាសាលា (រូបថតៈ VOV)


នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញទាំងអស់បានវាយតម្លៃ ខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងដំណើរការផ្លាស់ប្តូរថ្មី ដើម្បីទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់ដូចសព្វថ្ងៃ។ លោកស្រី Hèlène Luc ព្រឹទ្ធសមាជិកកិត្តយសនិងជាប្រធានកិត្តយសសមាគមមិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ ថា៖

        “ជាមួយនឹងគោលនយោបាយផ្លាស់ប្តូរថ្មី វៀតណាមបានបើកទ្វារធ្វើ សមាហរណកម្មជាមួយតំបន់និងអន្តរជាតិ ដើមឡើយគឺចូលរួមអាស៊ាន បន្ទាប់ មកគឺចុះ ហត្ថលេខានូវកិច្ចព្រមព្រៀងមួយចំនួនជាមួយសហភាពអឺរ៉ុប។ ក្លាយទៅជាសមា ជិករបស់អង្គការ Francophone វៀតណាមមានបំណងដើរតួនាទីកាន់តែសំខាន់ ក្នុងទំនាក់ទំនងរវាងទ្វីអឺរ៉ុបនិងទ្វីបអាស៊ី”។

     តំណាងចូលរួមក្នុងសិក្ខាសាលាបានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាម និងបារាំងមានកម្រាស់ប្រវត្តិសាស្ត្រ ហើយវិស័យសហប្រតិបត្តិការនានាសុទ្ធតែ ទទួលបានជោគជ័យ។ លោកស្រី Ste’phanie Do សមាជិកាសភា ធានក្រុម សមាគមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃរដ្ឋសភាបារំាង បានគូស បញ្ជាក់ថា តួនាទីរបស់សហគមន៍ជនវៀតណាមនៅបារាំងគឺសំខាន់ណាស់ ហើយសហគមន៍ជនវៀតណាមនៅបារាំងត្រៀមជាស្រេច រួមចំណែករឹតបន្តឹង ថែមទៀតទំនាក់ទំនងដ៏ល្អប្រពៃនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ