សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅស្វីស
|
សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅស្វីស (VNA) |
(VOVworld) – សិក្ខាសាលាអន្តរជាតិដោយប្រធានបទ «ជំលោះនៅសមុទ្រខាង
កើត - សាលក្រមនៃតុលាការអាជ្ញាកណ្ដាលតាមមាត្រាលេខ ៧ នៃសន្ធិសញ្ញា
អ.ស.ប. ស្តីពីច្បាប់សមុទ្រនិងការអនុវត្តសាលក្រម» បានប្រព្រឹត្តទៅនាថ្ងៃទី
៦ ធ្នូ នៅទីក្រុង Geneva (ស្វីស)។ លោក Pierre Schifferi សមាជិកមួយរូបនៃក្រុម
មេធាវីទីក្រុង Geneva បានឲ្យដឹងថា៖ អ្នកជំនាញការណ៍ចំនួន ៩ នាក់លើវិស័យ
ច្បាប់និងទំនាក់ទំនងអន្តរជាតិមកពីសកលវិទ្យាល័យវិទ្យាស្ថានស្រាវជ្រាវរបស់
អាមេរិក អង់គ្លេស បែលហ្ស៊ីក អ៊ីតាលីនិងអូស្ត្រាលី។ បណ្ដាអង្គសន្និសីទបាន
ពិភាក្សាអំពីបញ្ហាចំនួន ២ គឺ៖ ជំលោះលើសមុទ្រខាងកើតនិងសាលក្រមនៃតុលា
ការអាជ្ញាកណ្ដាលដែលត្រូវបានបង្កើតតាមមាត្រាលេខ ៧ នៃសន្ធិសញ្ញា អ.ស.ប.
ស្តីពីច្បាប់សមុទ្រ (UNCLOS) ការអនុវត្តសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល
និងសន្តិវិធីដោះស្រាយជំលោះនៅសមុទ្រខាងកើត។ មេធាវី Pierre Schifferi បាន
ឲ្យដឹងថា៖ គោលដៅនៃការរៀបចំសិក្ខាសាលាលើកនេះនៅទីក្រុង Geneva (ស្វីស)
សំដៅស្វែងរកការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសារព័ត៌មាន ឆាកនយោ
បាយអន្តរជាតិ ក៏ដូចជា សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅសមុទ្រ
ខាងកើតដែលមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ហើយអាចកើនមានឡើងភាពតាន
តឹង នយោបាយនិងយោធាធ្ងន់ធ្ងរលើពិភពលោក៕