សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី១៨កញ្ញានៅរដ្ឋធានីម៉ូស្គូ វិទ្យាសា្ថនបូព៌ាវិទ្យាចំណុះបណ្ឌិតសភា វិទ្យា សាស្ត្ររុស្ស៊ីបានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីសមុទ្រខាងកើតលើកទី៣ ក្រោម ប្រធានបទ “សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៖ ការវិវឌ្ឍន៍នៃ ផលប្រយោជន៍នយោបាយ-យោធារបស់ភាគីទាក់ទិននានា” ។ 
សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

បទអន្តរាគមន៍ចំនួន ១៣ ចែកជា៤សម័យប្រជុំ បានផ្តោតសំខាន់លើការទាក់ទង់ផ្ទាល់រវាងវិស័យយោធា -នយោបាយជាមួយជម្លោះលើសមុទ្រខាងកើត សាលក្រមរបស់តុលាការ អាជ្ញា កណ្តាលក្រុមឡាអេ (ហូឡង់) ស្តីពីបញ្ហាសមុទ្រខាងកើតឆ្នាំ២០១៦ និងអត្ថន័យ របស់វាចំពោះការដោះស្រាយជម្លោះ រដ្ឋអំណាចអាមេរិកថ្មីនិងបញ្ហាយោធាលើ សមុទ្រខាងកើត ប្រទេសអាស៊ាននានានិងទំនាក់ទំនងជាមួយចិន ទាក់ទិនដល់ ជម្លោះលើសមុទ្រខាងកើត។ តំណាងចូលរួមបានវិភាគអំពីស្ថានភាពជាក់ស្តែង លើសមុទ្រខាងកើតបច្ចុប្បន្ន ជាពិសេស ក្រោយរយៈពេល១ឆ្នាំដែលតុលាកាក្រុង ឡាអេចេញសាលក្រមបដិ សេធទាំងស្រុង សេចក្តីប្រកាសអធិបតេយ្យភាពរបស់ ចិន ព្រមទាំងនំាចេញសំណើរ ស្វែងរកទិសដៅដោះស្រាយជម្លោះលើសមុទ្រខាង កើតតាមសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ។

        បញ្ចប់សិក្ខាសាលា តំណាងទាំងអស់បាននាំចេញសំណើដើម្បីដោះស្រាយ យ៉ាងឆាប់ៗ រាល់ជម្លោះលើសមុទ្រខាងកើត ក្នុងនោះសង្កត់ធ្ងន់លើការការចិនត្រូវ បញ្ចប់ភ្លាមការកសាងកោះសិប្បនិមិត្តនិងធ្វើយោធាបនីយកម្មលើកោះទាំងអស់នេះ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរគប្បីចុះហត្ថលេខាយ៉ាងឆាប់ៗ និងអនុវត្តពេញលេញ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ហើយភាគីទាក់ទិននានា គប្បីសកម្មអនុវត្តរាល់កិច្ចចរចារទ្វេភាគីនិងពហុភាគីដើម្បីស្វែងរកឲ្យបានដំណោះ ស្រាយឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ