សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី - លើកតំកើងតួនាទីស្ថាបនានៃបណ្តាអង្គការសង្គម
(VOVWORLD) - នាថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងម៉ូស្គូ មូលនិធិ "មាគ៌ាសន្តិភាព" (ប្រទេសរុស្ស៊ី) សហការជាមួយសមាគមមេធាវីប្រជាធិបតេយ្យអន្តរជាតិ (IADL) បានរៀបចំសិក្ខាសាលាអន្តរជាតិលើកទី ២ ក្រោមប្រធានបទ "ជម្លោះនៅសមុទ្រខាងកើតនិង ការស្វែងរកដំណោះស្រាយដោយសន្តិវិធី "។ អញ្ជើញចូលរួមនិងថ្លែងបទអន្តរាគមន៍នៅក្នុងសិក្ខាសាលានេះរួមមានអ្នកស្រាវជ្រាវផ្នែកនយោបាយអ្នកច្បាប់ អ្នកជំនាញផ្នែកច្បាប់សមុទ្រមកពីប្រទេសរុស្ស៊ី អាមេរិក ហ្វីលីពីន ជប៉ុន ប៉ាគីស្ថាននិងវៀតណាម។
សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី - លើកតំកើងតួនាទីស្ថាបនានៃបណ្តាអង្គការសង្គម |
អ្នករាយការណ៍ទាំងអស់បានឯកភាពថារាល់សកម្មភាពធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតមិនត្រឹមតែប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍និងអាកសចេណ៍អន្តរជាតិ ក៏ដូចជាបរិស្ថានអេកូឡូស៊ីសមុទ្រផងដែរ។ ថ្លែងនៅពិធីបិទបញ្ចប់សិក្ខាសាលានេះ ប្រធាន IADL លោកស្រី Jeanne Ellen Mirer បានអះអាងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ សមាគមបានអំពាវនាវឱ្យមានដំណោះស្រាយវិវាទដោយសន្តិវិធីនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយនឹងបន្តតាមដានស្ថានភាព ដើម្បីធានាឱ្យមានស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់ផផងដែរ៕