សិក្ខាសាលាអន្តរជាតិស្តីអំពីសន្តិសុខនាវាចរណ៍នៅអាស៊ីបូព៌ារ
|
សិក្ខាសាលាអន្តរជាតិស្តីអំពីសន្តិសុខនាវាចរណ៍នៅអាស៊ីបូព៌ារ (Image: VNA) |
(VOVworld) – “សន្តិសុខនាវាចរណ៍នៅអាស៊ី-បូព៌ារ” គឺជាប្រធានបទរបស់សិក្ខាសាលា អន្តរជាតិដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ កញ្ញា នៅទីក្រុង Brussels បែលហ្ស៊ីក។ បណ្ដាអ្នកប្រាជ្ញបានប្រមូលផ្តុំពិភាក្សាអំពីអត្ថន័យជាសកលរបស់នាវាចរណ៍នៅតំបន់
អាស៊ីបូព៌ារ បណ្ដាបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung បញ្ហាគត្តិយុត្តខាងនាវាចរណ៍នៅអាស៊ី-បូព៌ារនិងបណ្ដាតំបន់មានសក្តានុភាពសហប្រតិ
បត្តិការដើម្បីសន្តិសុខសន្តិភាពនិងការអភិវឌ្ឍន៍។ លោក Bruno Hellendroff ចំណុះ ក្រុមស្រាវជ្រាវនិងព័ត៌មានអំពីសន្តិភាពនិងសន្តិសុខ (GRIP) បានឲ្យដឹងថា៖ EU
ព្រួយ បារម្ភដ៏ជ្រាលជ្រៅចំពោះអស្ថិរភាពនៅសមទ្រខាងកើត។ ដោយហេតុនេះ ការរក្សាសន្តិភាពសន្តិសុខនិងភាពសម្បូរុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភព លោកនិយាយរួម ហើយធានាការគោរពច្បាប់ស្តង់ដាអន្តរជាតិគឺភាពចាំបាច់។ តាម
អ្នក ជំនាញការ Nicolas Gosset នៅមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខនិងការពារប្រទេស បានឲ្យដឹងថា៖ ដើម្បីដោះស្រាយភាពតានតឹងលើសមុទ្រខាងកើតនិងសមុទ្រ Hoa
Tung ភាគីទាក់ទិននានាត្រូវដំណើរការចរចារសន្តិភាពក្នុងករណីចាំបាច់អាចដោះ
ស្រាយជំលោះនៅតុលាការអន្តរជាតិ។លោកបានវាយតំលៃខ្ពស់ចំពោះគោល
ជំហរនិងទស្សនៈវិស័យរបស់វៀតណាមនៅបណ្ដាវេទិការអន្តរជាតិអំពីបញ្ហា
លើសមុទ្រខាងកើត៕