សិក្ខាសាលាអនឡាញទូទាំងប្រទេសរយៈ៧០ឆ្នាំនៃវណ្ណកម្ម “ចលនាមហាជន” របស់លោកប្រធានហូជីមិញ
(VOVWORLD) - នាថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៩ អត្ថបទសរសេររបស់លោកប្រធានហូជីមិញ ដោយចំណងជើងថា “ចលនាមហាជន” ត្រូវបានចុះផ្សាយលើកាសែត “ការពិត” ច្បាប់លេខ១២០។
វណ្ណកម្ម “ចលនាមហាជន” ជាមូលដ្ឋាន គ្រឹះ ជាត្រីវិស័យចំពោះការងារចលនាមហាជនរបស់បក្សនិងអង្គការនានាក្នុង ប្រព័ន្ធនយោបាយទាំងមូល (រូបថត៖ VOV5)
|
នាព្រឹកថ្ងៃទី១៤ ខែតុលា គណៈកម្មាធិការចលនាមហាជនមជ្ឈឹមវៀតណាម បានសហការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ រៀបចំសិក្ខាសាលា អនឡាញទូទាំងប្រទេសរយៈ៧០ឆ្នាំនៃវណ្ណកម្ម “ចលនាមហាជន” របស់លោក ប្រធានហូជីមិញ ហើយប្រគល់ពានរង្វាន់នៃការប្រឡងសរសេរស្ដីពីប្រធានបទ ចលនាមហាជនប៉ិនប្រសប់ឆ្នាំ២០១៩។
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៩ អត្ថបទសរសេររបស់លោកប្រធានហូជីមិញ ដោយចំណងជើងថា “ចលនាមហាជន” ត្រូវបានចុះផ្សាយលើកាសែត “ការពិត” ច្បាប់លេខ១២០។ ទោះបីជា៧០ឆ្នាំបានកន្លងផុតទៅហើយក្ដី ប៉ុន្តែ វណ្ណកម្មរបស់ លោកប្រធាននៅតែមានតម្លៃដដែលទាំងខាងទ្រឹស្ដីផងនិងការពិតជាក់ស្ដែង ផងចំពោះបដិវត្តន៍វៀតណាម។ វណ្ណកម្ម “ចលនាមហាជន” ជាមូលដ្ឋាន គ្រឹះ ជាត្រីវិស័យចំពោះការងារចលនាមហាជនរបស់បក្សនិងអង្គការនានាក្នុង ប្រព័ន្ធនយោបាយទាំងមូល។
បណ្ដាបទអន្តរាគមន៍នៅសិក្ខាសាលាបានវិភាគយ៉ាងជ្រាលជ្រៅថែមទៀតនូវអត្ថន័យនៃវណ្ណកម្ម “ចលនាមហាជន” ព្រមទាំងអះអាងនូវសតិអារម្មណ៍ ហូជីមិញស្ដីពីតួនាទីនិងកម្លាំងរបស់ប្រជាជន ក៏ដូចជាសតិអារម្មណ៍យកប្រជាជន ធ្វើជាឫសគល់។ លោក Nguyen Xuan Thang លេខាមជ្ឈឹមបក្ស ប្រធានក្រុមប្រឹក្សា ទ្រឹស្ដីមជ្ឈឹម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានវិភាគថា៖
“សតិអារម្មណ៍ស្នូលក្នុងវណ្ណកម្មរបស់លោកប្រធាននោះគឺ គោរពប្រជាជន ជិតស្និទ្ធជាមួយប្រជាជន លើកត្រដែតនូវកម្លាំងរបស់ប្រជាជន ពង្រីកសិទ្ធិធ្វើជា ម្ចាស់របស់ប្រជាជន យកការបម្រើប្រជាជនធ្វើជាភារកិច្ចដ៏ខ្ពង់ខ្ពស់បំផុតរបស់ បដិវត្តន៍។ លោកប្រធានបានលើកច្បាស់ថា បក្សនិងរដ្ឋយកផលប្រយោជន៍ដ៏ ត្រឹមត្រូវរបស់ប្រជាជនធ្វើជាគោលដៅចម្បង ហើយសកម្មភាពទាំងអស់សុទ្ធតែ ដើម្បីផលប្រយោជន៍របស់ប្រជាជននិងបម្រើប្រជាជន។ កម្មាភិបាល បក្ខជន ម្នាក់ៗ ទោះជាកាន់តំណែងណាក៏ដោយ សុទ្ធតែត្រូវលើកកំពស់មនសិការទទួល ខុសត្រូវក្នុងការងារចលនាមហាជន ប្រមូលផ្ដុំមហាជន ពង្រីកកម្លាំងរបស់មហា ជនដើម្បីបម្រើផលប្រយោជន៍របស់មហាជន។ ចលនាមហាជនយ៉ាងល្អគឺការងារ ណាក៏ទទួលបានជោគជ័យដែរ”៕