សិក្ខាសាលាអនឡាញនៅប្រទេសកាណាដាស្តីពីប្រវត្តិនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ
(VOVWORLD) - នាថ្ងៃទី ១៥ ឧសភា សម្ព័ន្ធសមាគមមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាមអនឡាញដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ របស់លោកប្រធាន ហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២១)។
សមាគមមិត្តភាពកាណាដា - វៀតណាមបានរៀបចំសិក្ខាសាលាតាមអនឡាញដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំរបស់លោកប្រធានហូជីមិញ (រូបថត៖ TTXVN) |
សិក្ខាសាលានេះបានណែនាំអំពីជីវប្រវត្តិ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ តាមនោះ ជួយមិត្តភក្តិអន្តរជាតិយល់កាន់តែច្បាស់ អំពីលោកប្រធានហូជីមិញ ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនដែលរងការជិះជាន់ និងប្រជាជនដែលបាននិងកំពុងតស៊ូដើម្បីសន្តិ ភាព ប្រជាធិបតេយ្យនិង វឌ្ឍនភាពសង្គម នៅទូទាំងពិភព លោក។
លោក Steve Rutchinski តំណាង CVFS បានវាយតម្លៃ ថា៖ “ប្រទេសវៀតណាមបច្ចុប្បន្នតែងតែប្រកាន់ខ្ជាប់នូវបណ្តាំនិងមរតករបស់លោកប្រធានហូជីមិញ។ ក្រោមការដឹក នាំប្រកបដោយបទពិសោធន៍និងឆ្លងកាត់ការសាកល្បងជាច្រើនរបស់បក្សកុម្មុយនិស្ត ប្រទេសវៀតណាមបានជំនះដោយជោគជ័យនូវបញ្ហាប្រឈមនានា ដូចជាការប្រជែងរវាងមហាអំណាច ជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់នៃបដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល។ វៀតណាមកំពុងទទួលបានការស្ងើចសរសើរពីសហគមន៍អន្តរជាតិ សម្រាប់ការតស៊ូដើម្បីសន្តិភាព សេរីភាពនិងប្រជាធិបតេយ្យនៅក្នុងប្រទេសផ្ទាល់និងអន្តរជាតិ៕