សិក្ខាសាលាអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាសវៀតណាម - អូស្ត្រាលី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជំនាញវិជ្ជាជីវៈអូស្រ្តាលីនៅវៀតណាមនាថ្ងៃទី ២៣ ខែតុលានៅទីក្រុងហូជីមិញបានប្រារព្ធសិក្ខាសាលាជំនាញវិជ្ជាជីវៈវៀតណាម - អូស្រ្តាលីដោយប្រធានបទ“ការអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាស” ដោយស្ថានទូតអូស្រ្តាលីសហការជាមួយអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារ - យុទ្ធជនពិការនិងសង្គម) រៀបចំឡើង។
សិក្ខាសាលាអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាសវៀតណាម - អូស្ត្រាលី - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលាអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាសវៀតណាម - អូស្ត្រាលី (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយនៅក្នុងកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរស្ដីពីការអបរំវិជ្ជាជីវៈ សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្រ្តក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនេះជាឱកាសល្អសម្រាប់វៀតណាមរៀនសូត្រពីបទពិសោធន៍របស់អូស្ត្រាលីអំពីការលើកកំពស់គុណភាពអប់រំវិជ្ជាជីវៈ។  គំនិតផ្តួចផ្តើមរៀបចំសប្តាហ៍ជំនាញវិជ្ជាជីវៈអូស្រ្តាលីនៅវៀតណាមក៏ជាឱកាសសម្រាប់អាណាព្យាបាល សិស្សនិងនិស្សិតឱ្យយល់និងឃើញតម្លៃនៃវិជ្ជាជីវៈនាពេលអនាគត ដែលពីនោះដើម្បីជ្រើសរើសការអប់រំវិជ្ជាជីវៈ បង្កើតការជក់ចិត្តដើម្បីខំច្បាមយកវិជ្ជាជីវៈដែលខ្លួនបានជ្រើសរើស។

នៅក្នុងសិក្ខាសាលានេះ បណ្ដាប្រតិភូបានផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ផែនការ ខ្លឹមសារបណ្តុះបណ្តាលសិស្សនិងនិស្សិតដើម្បីបំពេញតម្រូវការនៃសហគ្រាស បណ្ដាដំណោះស្រាយនៃកិច្ចសហប្រតិបត្តិការ តភ្ជាប់ការបណ្តុះបណ្តាលរវាងសាលារៀននិងសហគ្រាសដើម្បីលើកកម្ពស់ខានៈអប់រំវិជ្ជាជីវៈ ដែលស្មើនឹងអបរំឧត្តមសិក្សា។

ប្រតិកម្មទៅវិញ

ផ្សេងៗ