|
ទិដ្ឋភាពនៃសិក្ខាសាលានេះ |
(VOVworld) - នៅវិទ្យាស្ថានចុងបូព៌ានៃសាលាសភាបណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី (RAN) ទើបនឹងបានប្រព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “បង្កើតតំបន់ពាណិជ្ជកម្ម
សេរីរវាងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងវៀតណាម”។នេះជាសិក្ខា
សាលាវិទ្យាសាស្ត្រដំបូងនៅរុស្ស៊ី ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA)
រវាង EAEU ជាមួយវៀតណាម ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៩ ឧសភាកន្លង
ទៅ។សិក្ខាសាលានេះបានទាក់ទាញការយកចិត្តទុកដាក់របស់បណ្ដាអ្នកជំនាញ
ការនៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សភា
ពាណិជ្ជកម្មវៀតណាមប្រចាំនៅរុស្ស៊ី សមាគមអង្គភាពអាជីវកម្ម វៀតណាមនៅ
រុស្ស៊ី និងអ្នកប្រាជ្ញ អ្នកស្រាវជ្រាវជាច្រើនរបស់រុស្ស៊ីផងដែរ។បទសន្ទរកថាចំនួន
១១នៅសិក្ខាសាលានេះបានផ្ដោតទៅលើរាល់ជ្រុងជ្រោយបច្ចេកទេសរបស់
FTA រវាង EAEU ជាមួយវៀតណាម បណ្ដាផលប្រយោជន៍ខាងសេដ្ឋកិច្ចក៏ដូចជា
អត្ថន័យនយោបាយដែលFTAនាំមកផងដែរ៕